អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ៧មករានៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបលេីកទី៤៣ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២២) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕
Related Articles
ទីតាំង (Internet online)មួយកន្លែងនេះ នៅតែបន្តបើកលេងបានយ៉ាងរំភើយ! នៅសង្កាត់.បឹង.សា.ឡាង.ខណ្ឌ.ឬស្សីកែវ អាជ្ញាធរមានសមត្ថកិច្ច បានរក្សាភាពស្ងៀមស្ងាត់..!
#ភ្នំពេញ ៖🤫.មានទីតាំងមួយកន្លែង លួចបង្កប់ល្បែងស៊ីសង Internet online ចាក់ភ្នាល់ដាក់លុយគ្មានច្បាប់ កំពុងបើកលេងពេលយប់ចាប់ពីម៉ោង 7.00 យប់ជារៀងរាល់យប់ ហើយបិទតែពេល.ថ្ងៃ ដំណើរការបានយ៉ាងរំភើយ!ស្ថិតនៅផ្លូវ.បេតុងលេខ.93 ភូមិ បឹងសាឡាង សង្កាត់.បឹងសាឡាង ខណ្ឌ.ឬស្សីកែវ រាជធានី.ភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍!ជាក់ស្តែងនៅថ្ងៃទី 05 ខែ 02 ឆ្នាំ 2022-នេះ គេឃើញទីតាំងមួយកន្លែងបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងប្រមូលផ្តុំការជួបជុំ ក្មេងស្ទាវ ក្មេងញៀនល្បែងសំងំលាក់ខ្លួនលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចការរិះគន់របស់បងប្អូនប្រជាពលរដ្ឋអ្វីទាំងអស់ ធ្វើឲ្យពួកគាត់រស់នៅជិតខាងនោះមានការភ័យខ្លាចអំពីបញ្ហា.អសន្តិសុខ.និងអំពើចោរកម្ម.និង.បទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា.ចោលួច.ឆក់.ប្លន់.និងអំពើហិង្សា.ក្នុងគ្រួសារ ណាមួយទៀតបច្ចុប្បន្ននេះជួបនិងបញ្ហាជំងឺ កូវីដ-19,ប្រភេទថ្មី.អូមីក្រុង កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។ ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យថាប្រហែលជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុង សង្កាត់ បឹងសាឡាង.នឹង. ខណ្ឌ.ឬស្សីកែវ អាចទទួលផលប្រយោជន៍ ពីម្ចាស់បើកល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះអស់ហើយមិនដឹង! បានជាទីតាំងមួយនេះហ៊ានបើកលេងបានដោយរលូន ពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ណាហ៊ានចុះបង្រ្កាបតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.អោមានសុវត្ថិភាពទាំង៧ចំណុច ម្តងណាឡើយ!ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណុំពរមកដល់ ឯកឧត្តម ឃួង សេ្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យនិងមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសងខុសច្បាប់ […]
ឃាតកសម្លាប់នារីម្នាក់ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ត្រូវចាប់ខ្លួនបាននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ស្ដ្រីម្នាក់ រួចយកសពទៅបោះចោល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ការចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា អាយុ២៦ឆ្នាំ នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយចាប់ខ្លួនកម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ខ្សែករបានសម្រេច តែរត់មិនរួច
ភ្នំពេញ៖ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ខ្សែក ពីស្ត្រីម្នាក់បានសម្រេច ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន តែជនសង្ស័យរូបខាងលើ ភ័យក៏បើកម៉ូតូជល់ទៅបុកនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកនា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដែលស្ថិតនៅចំណុចសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ហៅរង្សី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអនឡាញ (ប្រើប្រាស់នូវសារធាតុញៀន) ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ លាងអ៊ី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ មួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-1681 (ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ), ទូរស័ព្ទ មួយគ្រឿង ម៉ាក oppo ពណ៌ស្វាយ, ខ្សែកលោហធាតុពណ៌លឿងទុំ បន្តោងគ្រប់មូល ចំនួន […]