ព័ត៌មានជាតិ

ជនសង្ស័យធ្វើសកម្មភាពលួចរម៉កកង់បី ពីរខណ្ឌសែនសុខចាប់ខ្លួនបាននៅស្ទឹងមានជ័យបង្ករឲ្យមានការភ្ញាក់ផ្អើល…

ភ្នំពេញ÷ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ បានធ្វើសកម្មភាពលួចម៉ូតូរម៉កកង់បី បានសម្រេចពីខណ្ឌសែនសុខ រួចមកសំងំលាក់ខ្លួន នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឆែកតាមប្រព័ន្ធ GPS ធ្វើការចាប់ខ្លួនបាន ជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រម៉ោល។ ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ១០និង ០០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបេតុង ក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។យោងតាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ មិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងនោះដកហូតបានមានដូចជា ម៉ូតូម៉ាកToday ពណ៌ស ដែលពាក់ស្លាកលេខ កំពត 1N 5934 {ជារបស់ជនសង្ស័យ} និងម៉ូតូរម៉កកង់បីមួយគ្រឿង ពណ៌ស លាយក្រហមជារបស់ជនរងគ្រោះ មួយគ្រឿងផងដែរ។សមត្ថកិច្ចដដែលបានបន្តទៀតថា មុនពេលកើតហេតុ ក្រុមហ៊ុនខាងលើបានទុកម៉ូតូរម៉ក នៅមុខកន្លែងធ្វើការតាមបណ្តាយផ្លូវ១៩១៩ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ លុះមកដល់ម៉ោង០៣ និង០០នាទីយប់ ឈានចូលថ្ងៃទី០៥ ខែមករាឆ្នាំ២០២២ ក៏លេចមុខនៅជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរម៉កខាងលើបានសម្រេច រួចជិះរត់គេចខ្លួនមកសម្ងំនៅក្នុងភូមិសាស្ត្រនៃសង្កាត់ស្ទឹងមានជ័យទី១ ក៏ត្រូវបានម្ចាស់ម៉ូតូរម៉កកង់បី បានធ្វើការឆែកតាមប្រព័ន្ធ GPS រយៈពេលជិត០៥ ម៉ោងទើបឃើញម៉ូតូខាងលើនៅខាងក្រោយសង្កាត់ស្ទឹងមានជ័យទី១ ភ្លាមៗនោះ ម្ចាស់រ៉ម៉កម៉ូតូកង់បី បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល។ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានប្រគល់ជនសង្ស័យ និង ម៉ូតូរម៉កកង់បី និងម៉ូតូរបស់ជនសង្ស័យ មកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងកសាងសុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *