#ភ្នំពេញ ៖🤫.មានទីតាំងមួយកន្លែង លួចបង្កប់ល្បែងស៊ីសង Internet online ចាក់ភ្នាល់ដាក់លុយគ្មានច្បាប់ កំពុងបើកលេងពេលយប់ចាប់ពីម៉ោង 7.00 យប់ជារៀងរាល់យប់ ហើយបិទតែពេល.ថ្ងៃ ដំណើរការបានយ៉ាងរំភើយ!ស្ថិតនៅផ្លូវ.បេតុងលេខ.93 ភូមិ បឹងសាឡាង សង្កាត់.បឹងសាឡាង ខណ្ឌ.ឬស្សីកែវ រាជធានី.ភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍!ជាក់ស្តែងនៅថ្ងៃទី 05 ខែ 02 ឆ្នាំ 2022-នេះ គេឃើញទីតាំងមួយកន្លែងបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងប្រមូលផ្តុំការជួបជុំ ក្មេងស្ទាវ ក្មេងញៀនល្បែងសំងំលាក់ខ្លួនលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចការរិះគន់របស់បងប្អូនប្រជាពលរដ្ឋអ្វីទាំងអស់ ធ្វើឲ្យពួកគាត់រស់នៅជិតខាងនោះមានការភ័យខ្លាចអំពីបញ្ហា.អសន្តិសុខ.និងអំពើចោរកម្ម.និង.បទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា.ចោលួច.ឆក់.ប្លន់.និងអំពើហិង្សា.ក្នុងគ្រួសារ ណាមួយទៀតបច្ចុប្បន្ននេះជួបនិងបញ្ហាជំងឺ កូវីដ-19,ប្រភេទថ្មី.អូមីក្រុង កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។ ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យថាប្រហែលជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុង សង្កាត់ បឹងសាឡាង.នឹង. ខណ្ឌ.ឬស្សីកែវ អាចទទួលផលប្រយោជន៍ ពីម្ចាស់បើកល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះអស់ហើយមិនដឹង! បានជាទីតាំងមួយនេះហ៊ានបើកលេងបានដោយរលូន ពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ណាហ៊ានចុះបង្រ្កាបតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.អោមានសុវត្ថិភាពទាំង៧ចំណុច ម្តងណាឡើយ!ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណុំពរមកដល់ ឯកឧត្តម ឃួង សេ្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យនិងមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសងខុសច្បាប់ Internet online ចាក់ភ្នាល់ដាក់លុយខុសច្បាប់ បើកលេងមួយកន្លែងនៅភូមិ/ឃុំ ខាងលើនេះផងទាន៕ដោយ% ទូច រ៉ាវុធ
Related Articles
បង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…
(ភ្នំពេញ): បង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន ។បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារៈនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំង ជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត […]
នាយករដ្ឋមន្ដ្រីកម្ពុជា ព្រមានអ្នកចង់ធ្វើបាតុកម្មមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា កុំមករញ៉ែរញ៉ៃ ព្រោះពលរដ្ឋកំពុងរងគ្រោះទឹកជំនន់
បន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានព្រមានធ្ងន់ៗទៅកាន់អ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណៈអ្នកបញ្ជាឲ្យធ្វើបាតុកម្មនេះ កំពុងស្ថិតនៅក្រៅប្រទេស។ សារព្រមានរបស់សម្ដេចតេជោ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ពេលនេះ ម៉ោងនេះ កម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ដូច្នេះហើយមិនអត់ឱនឲ្យក្រុមណាទាំងអស់ ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងនឹងអ្វីមួយ ព្រោះកងកម្លាំងប្រដាប់អាវុធទាំងអស់ កំពុងតែរវល់សង្គ្រោះពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជិតដល់ថ្ងៃទី២៣ ខែតុលា គេចង់ធ្វើបាតុកម្ម, ខ្ញុំសូមផ្ដាំអ្នកដែលចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង។ គេកំពុងតែទឹកលិចកុំមករញ៉ែរញ៉ៃវ៉ើយប្រាប់ឲ្យហើយ និយាយគ្នាស្ដាប់ឲ្យបានតិចថា ខន្ដីញោម»។ សម្ដេចតេជោ បានអះអាងថា សម្ដេចដឹងច្បាស់អំពីផែនការរបស់ក្រុមដែលមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនេះ ហើយក្រុមនេះមានអ្នកបញ្ជា និងដឹកនាំនៅក្រៅប្រទេស ដែលប្រើគ្រប់វិធីដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មិនទុកឲ្យក្រុមនេះ ធ្វើអ្វីសម្រេចតែអំពើចិត្តនោះដែរ។ […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នួល ខេត្ដក្រចេះ ជនដៃដល់សរុប ៣ នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ …
កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៨ ៖ ០០ នាទី នៅចំណុចគីឡូម៉ែត្រ ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងបង្កដោយជនសង្ស័យចំនួន ៣ នាក់ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក […]