ព័ត៌មានជាតិ

ល្បែងជល់មាន់តាមប្រព័ន្ធ Onlineនិងឡូតូ ល្បែងគ្រប់ប្រភេទ បង្កប់ក្នុងតារាងបាល់នៅសួនផ្សារ ស៊ិនជូរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ បើកលេងយ៉ាងរំភើយសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ …

(ភ្នំពេញ)% ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសជល់មាន់តាមប្រព័ន្ធ online នៅសង្កាត់ កាកាប១ ខណ្ឌពោធិសែនជ័យ កំពុងបើកលេងយ៉ាងរំភើយ! សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ប្រភពពតិ៍មានបានឲ្យដឹងថា: ទីតាំងល្បែងសុីសង បញ្ជល់មាន់តាម(អនឡាញ)(ឡូតូ) និងល្បែងជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងតារាងបាល់មួយកន្លែងនេះជាយូរណាស់មកហើយ! ប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។ ធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា: ម្ចាស់បនល្បែង ប្រើថ្នាំសណ្តំត្រូវហើយមើលទៅ? បានអាចរក្សាទុកមកដល់សព្វថ្ងៃនេះ ។👉សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក/ក្រុង/ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសុទ្ធសឹងជាអ្នកញៀនល្បែងមានម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាលកាកាប១ មិនដែលខ្វល់អើពើ ហាក់ធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ទាំងអស់ ទូទាំងប្រទេស។ តែសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះមិនបានយកចិត្តទុកដាក់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ។ហេតុនេះហើយ មហាជនគ្រប់មជ្ឈដ្ឋាននិងពលរដ្ឋនៅខណ្ឌពោធិសែនជ័យ សុំស្នើរដល់ឯកឧត្តម ខួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់កម្លាំងចុះត្រួតពិនិត្យ ក៏ដូចជាធ្វើការបង្ក្រាបទីតាំងតារាងបាល់បង្កប់ល្បែងស៊ីសងខាងលើនេះផងទាន៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *