ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ក្នុងជំនួបនេះភាគីទាំងបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងបុស្តិ៍ទូរទស្សន៍ចិន លេខ៦ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ។
Related Articles
ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ
ភ្នំពេញ ៖ ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ ចំនួនជាង១គីឡូក្រាម ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធី។ បុរសជនជាតិកូរ៉េទាំង២នាក់នេះ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានរកឃើញ គ្រឿងញៀនទម្ងន់ប្រមាណជាង១គីឡូក្រាម។ ប្រតិបត្តិការនេះ បានអនុវត្តតាមបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា […]
ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ពាក់ព័ន្ធការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត របស់កម្ពុជា
ភ្នំពេញ ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ស្ដីពីករណីពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖ ១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ុង ស្រុកណាងរឹង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។ ២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ ៣៖ តំណាងអ្នកសម្របសម្រួល […]
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់បុរីធំៗនៅរាជធានីភ្នំពេញ មានឡានពន្លត់អគ្គិភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានី នឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីរួចពន្ធ ឡានអគ្គិភ័យទាំងនេះ ដើម្បីបង្ការគ្រោះអគ្គិភ័យនៅក្នុងបុរី ។ កន្លងមកនេះ ឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ នោះគឺបុរីម៉េងហូត និងបុរីនៅកោះពេជ្រ តែងបានចេញឡានទឹក មកជួយអន្តរាគមន៍នៅខាងក្រៅ ពេលមានអគ្គិភ័យកើតឡើងម្តងៗ។ លោកស្នើឲ្យម្ចាស់បុរីធំៗ មានឡានពន្លត់អគ្គិភ័យគ្រប់បុរី ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់គ្រោះអគ្គិភ័យទាំងអស់គ្នា។ ការស្នើបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ នៅ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងបុរី នៅរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យសង្គមជាតិរីកចម្រើន ។ លោកថា ការអញ្ជើញបងប្អូនម្ចាស់បុរីមកនេះគឺ ដើម្បីតម្រង់ទិសឲ្យបុរីនានាឈានទៅរក្សាបានសន្តិសុខ សុវត្ថិភាពកាន់តែប្រសើរថែមទៀត។ លោកអភិបាល ស្នើឲ្យម្ចាស់បុរី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច រួមសហការគ្នាឲ្យបានល្អ បើសហការបានល្អហើយ នោះក្នុងបុរីនឹងមានសន្តិសុខល្អប្រសើរ។ ផ្ទុយទៅវិញ បើយើងនៅឆ្ងាយពីគ្នា បុរីមួយចំនួននឹងមានបញ្ហាដោយកន្លងមកក្នុងបុរីខ្លះ បង្កើតឲ្យមានបទល្មើស ដូចជាការជួញដូរគ្រឿងញៀន […]