នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ។
Related Articles
អាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន (ស្លាប់៤នាក់) ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ
ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ៕
បើគ្មាន២ធ្នូ ក៏គ្មានថ្ងៃ៧មករាដែរ បានចូលរៀនត្រូវដឹងគុណម្ចាស់ ហូបទឹកអណ្ដូងឬស្រះ ត្រូវដឹងគុណអ្នកកសាងផង..!
អត្ថន័យខាងលើ គឺជាសម្ដីដែលឯកឧត្ដមបណ្ឌឹត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាជំនួយការផ្ទាល់សម្ដេចតេជោ ព្រមទាំងលោកជំទាវឧបាសិការ ហ៊ុន ប៊ុនធឿន ជំនួយការក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធអគារសិក្សា នឹងពិធីសម្ភោធបើកឲ្យប្រើប្រាស់ពេញ១ថ្ងៃ នូវអណ្ដូងទឹក កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ រហូតដល់ល្ងាចថ្ងៃដដែល នៅក្នុងសាលាបឋមសិក្សាជ្រោះជ្រៅពោធិ៍សាល ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដែលឯកឧត្ដម នឹងលោកជំទាវ រួមទាំងក្រុមការងារ បាននាំសមិទ្ធិផលទាំងអស់នេះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រារពពិធីសម្ភោធបើកឲ្យប្រើប្រាស់នូវអគារសិក្សា១ខ្នងមាន៤បន្ទប់ នឹងបង្គន់អនាម័យ២បន្ទប់ អស់ទឹកប្រាក់ជាង៦មុឺនដុល្លារ ដែលសមិទ្ធិផលទាំងនេះ គឺជាអំណោយរបស់សប្បុរសជនអាជីណូម៉ូតុ នៃប្រទេសជប៉ុន បាននាំថវិកាយកមកកសាងជូនដល់សិស្សានុសិស្សបានសិក្សានៅទីនោះផងដែរ។ឈ្លាតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើនូវពាក្យពេជ្រជាច្រើនឲ្យចេះថែរក្សានូវសមិទ្ធិផលទាំងនេះ កុំយកជើងទៅធាក់ជញ្ជាំងសាលារៀន មិនឲ្យគប់ឬចោល ទៅប៉ះសាលា ហើយបត់ជើងត្រូវចេះចាក់ទឹកសម្អាត ចូលបង្គន់ត្រូវដោះស្បែកជើង នឹងខឹតខំរៀនសូត្រឲ្យបានចេះដឹងល្អប្រសើរ។សូមបន្ថែមទៀតថា រហូតដល់ល្ងាចថ្ងៃខែដដែល ឯកឧត្ដមបណ្ឌិត សាង ប៊ុនលាង នឹងលោកជំទាវឧបាសក ហ៊ុន ប៊ុនធឿន បានបើកកិច្ចសម្ភោធអណ្ដូងទឹកប្រើម៉ូទ័រចំនួន៥កន្លែង ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិប្រើប្រាស់ ដែលបានប្រារព្ធនៅសាលាបឋមសិក្សាសំរ៉ង ស្ថិតក្នុងឃុំឃ្សឹម […]
ក្រោយក្រសួងសុខាភិបាលហាមឃាត់គ្លីនិកឯកជន(សុខ ហេង អង្គស្នួល)មិនអោយចេញយកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវកន្លងមកពេលនេះគាត់បានយករុឺម៉ក់កង់បីដឹកអ្នករបួសវិញម្ដង…
(ខេត្តកណ្ដាល): នៅថ្ងែទី06 ខែ06 ឆ្នាំ2024 នេះវេលាម៉ោង18:20នាទី មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូស្លាកលេខភ្នំពេញ 1JT 4931 និងរថយន្ដមានស្លាកលេខភ្នំពេញ 2Q.9712 ។គេឃើញមានរបួសបុរសម្នាក់ស្ថិតនៅទីតាំងផ្លូវជាតិលេខ04ត្រង់ចំនុចភូមិ ទំលាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ពេលនេះគេឃើញកង់បីរបស់គ្លីនិក សុខ ហេងអង្គស្នួល នៅចេញយករបួសមានស្លាកលេខភ្នំពេញ1JY.4230 បានលើកអ្នករបួសចូលក្នុងកង់បី ហើយដឹកឆ្ពោះទៅគ្លីនិក សុខ ហេងអង្គស្នួល ដែលមានបុគ្គលិកនិងតៃកុងឡានសុខហេងអង្គស្នួល ជាអ្នកនាំផ្លូវ(តៃកុងឡានមានពាក់មួកកាតឹបនិងអាវផ្កាដៃខ្លី ខោខូវប៊យ)។តាមការដឹងលឺកន្លងមកមន្ទីរសុខាភិបាលខេត្តកណ្ដាល អោយផ្អាកសកម្មភាពព្យាបាល តែគ្លីនិកនេះនៅល្មើសយកអ្នករបួសគ្រោះចរាចរណ៍តាមដងផ្លូវមកព្យាបាល។សេចក្ដីប្រកាសរបស់មន្ទីរចុះនៅ ថ្ងៃទី21 ខែឧសភា ឆ្នាំ2024 សូមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងក្រសួងសុខាភិបាលមេត្តាជួយមានចំណាត់ការលើគ្លីនិកសុខហេងអង្គស្នួលនេះផង។