(ភ្នំពេញ). ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញនីតិវិធីនៃការបញ្ជូន និងដំណើរការឯកសារពលករកម្ពុជាទៅធ្វើការនៅបរទេសដើម្បីចៀសវាងចាញ់បោកមេខ្យល់នាំទៅធ្វើការដោយខុសច្បាប់ប្រឈមនឹងការដាក់ទោសទណ្ឌនិងបញ្ជួនត្រឡប់មកវិញ។ក្រសួងការងារបានជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ កម្ពុជាដែលមានបំណងទៅធ្វើការនៅបរទេសឱ្យបានជ្រាបថា ដើម្បីស្នាក់នៅ និងធ្វើការនៅបរទេសដោយ ស្របច្បាប់ បងប្អូនត្រូវមានឯកសារសំខាន់ៗដូចជា កិច្ចសន្យាសេវារកការងារឱ្យធ្វើ កិច្ចសន្យាការងារ ប័ណ្ណពលករ កម្ពុជាទៅធ្វើការនៅបរទេស (OCWC) លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ទិដ្ឋាការការងារ និងប័ណ្ណអនុញ្ញាតការងារ។ទន្ទឹមនឹងនេះ សាមីពលករកម្ពុជា អាចតាមដានដំណើរការឯកសាររបស់ខ្លួនតាមដំណាក់កាលនីមួយៗ ចាប់ពីដំណាក់កាលចុះឈ្មោះស្វែងរកការងារ រហូតដល់ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ តាមរយៈគេហទំព័រ https://tracking.ocwc.co/៕
Related Articles
វ៉ាក់សាំងកូវីដ១៩ នឹងត្រូវចាក់ជូនមន្រ្តីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន នៅថ្ងៃទី១០ កុម្ភៈ
តាមការប្រកាសរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ក្រោយពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីប្រទេសចិនកាលពីថ្ងៃទី៧ កុម្ភៈ ក្រសួងសុខាភិបាលនឹងរៀបចំការចាក់វ៉ាក់សាំងនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខសម្រាប់ឥស្សរជនជាន់ខ្ពស់ និងអ្នកសារព័ត៌មានដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត។ សម្រាប់ទីតាំងចាក់វ៉ាក់សាំងគឺ៖ ១. មន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានស្មើ ២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលរាជធានី-ខេត្ត ៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕
ឧត្តមសេនីយ៍ ទី ចំរើនកុសល ឲ្យមន្ត្រីនគរបាលចរាចរណ៍ប្រយ័ត្ន ករណីដកយកកូនសោពលរដ្ឋ
ភ្នំពេញ៖ បញ្ហាជម្លោះពាក្យសម្តីរវាងពលរដ្ឋនិងមន្ត្រីនគរបាលចរាចរណ៍តែងកើតមានជារឿយៗ ដែលជួនកាលបណ្តាលមកពីពលរដ្ឋជិះល្មើសច្បាប់តែមិនទទួលកំហុស ហើយជួនកាលបណ្តាលមកពីមន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូចធ្វើការមិនស្គាល់តួនាទីរបស់ខ្លួនច្បាស់ រហូតដល់បង្កជាករណីដកហូតសោម៉ូតូ ឬរថយន្តទៅទុកជាដើម។ ជាក់ស្តែងករណីដកហូតសោរម៉ូតូទៅទុកនេះ ពលរដ្ឋម្នាក់បានចោទជាសំណួរទៅកាន់លោកឧត្តមសេនីយ៍ ទី ចំរើនកុសលថា «លោកពូឧត្តមសេនីយ៍ជាទីគោរព! តើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោម៉ូតូរបស់ខ្ញុំ?»។ ជាការឆ្លើតតបលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបកស្រាយថា «បើគ្រាន់តែជិះល្មើសនិងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។ ប៉ុន្តែបើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ហើយបើករត់។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួចនៃក្រមព្រហ្មទណ្ឌបានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ជាចុងក្រោយលោកបានបញ្ជាក់ថា «ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ ដែលតែងតែប្រើវិធាន ដកហូតយកកូនសោម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ប្រយ័ត្នល្មើសនិងមាត្រា ៣៥៣ ខាងលើ។ ហើយបើមានការប្រវាយប្រតប់គ្នាក្នុងការដកហូតយកកូនសោនេះទៀត គឺសុំមើលមាត្រា ៣៥៧ ស្តីពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា។ បំណងល្អពីឧត្តមសេនីយ៍ ទី ចំរើនកុសល អតីតជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ៖ ទូច រ៉ាវធ
ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”(ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ…
ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” ។ «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ […]