ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ បានមានព្រះរាជបន្ទូលក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា : “ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ”។
Related Articles
សិស្សត្រឹមថ្នាក់ទី១១ ប្រែក្លាយជាឃាតក ចាប់បានហើយ ៤នាក់ នៅ២នាក់ទៀត កំពុងរត់គេចខ្លួន…
(តាកែវ) យុវជនជាសិស្សសាលាម្នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ បន្ទាប់ពីត្រូវក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូកាប់១កាំបិតប៉័ងតោចំត្រង់.កផ្នែកខាងឆ្វេង នៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្មេងមិនទាន់ជ្រុះ អាចម៍ក្របីពីក្បាលផង ធ្វេីអែងក្លាហានណាស់ កូនសិស្សវិទ្យាស័យសុខអានទន្លាប់ សិស្សត្រឹមថ្នាក់ទី១១ ប្រែក្លាយជាឃាតករ ចាប់បាន៤នាក់ នៅ២នាក់ទៀតកំពុងរត់គេចខ្លួន ។សូមរំលឹកព័ត៌មាន! ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ។ ក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣គ្រឿង ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យម្នាក់ស្លាប់ក្នុងថ្លុកឈាមដោយត្រូវមួយកាំបិតប៉័ងតោ។មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិប៉័ងតោ បានកាប់ទៅលើជនរងគ្រោះពីរនាក់ ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ។បន្ទាប់មកជនសង្ស័យទាំងនោះ បានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ អាយុ១៧ឆ្នាំ រស់នៅភូមិ បន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នា ដោយគ្មានមូលហេតុ ត្រូវត្រង់កផ្នែកខាងឆ្វេង ស្លាប់កន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។កម្លាំងនគរបាលស្រុក […]
បញ្ជូនយោធាផ្កាយ១ ដកកាំភ្លើងវាយក្បាលសន្ដិសុខបែកក្បាល នៅស្រុកអង្គស្នូល ទៅស្នងការដ្ឋាននគរបាលខេត្ត និងត្រៀមបញ្ជូនទៅតុលាការ នៅរសៀលនេះ
កណ្ដាល ៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកហូរឈាម ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលស្រុកអង្គស្នូល ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។ តាមរាយការណ៍បានឲ្យដឹងថា មន្ដ្រីយោធាផ្កាយមួយនោះ បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់។ គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា នៅអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ឲ្យដឹងថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។ តាមដំណើររឿង នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ក្នុងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ…
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ ដើម្បីពិនិត្យមើលកម្លាំងស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ បានឃើញពីស្ថានភាព និងភាពសស្រាក់សស្រាំ យ៉ាងយកចិត្តទុកដាក់ របស់បងប្អូនកងកម្លាំងរុករក និងគណៈបញ្ជាការឯកភាពខេត្ត គឺមានស្ថានភាពលំបាក ដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង សង្ឃឹមថាយើងនឹងរកឃើញក្នុងពេលឆាប់ៗនេះ ។