ព័ត៌មានជាតិ

សិស្សត្រឹមថ្នាក់ទី១១ ប្រែក្លាយជាឃាតក ចាប់បានហើយ ៤នាក់ នៅ២នាក់ទៀត កំពុងរត់គេចខ្លួន…

(តាកែវ) យុវជនជាសិស្សសាលាម្នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ បន្ទាប់ពីត្រូវក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូកាប់១កាំបិតប៉័ងតោចំត្រង់.កផ្នែកខាងឆ្វេង នៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្មេងមិនទាន់ជ្រុះ អាចម៍ក្របីពីក្បាលផង ធ្វេីអែងក្លាហានណាស់ កូនសិស្សវិទ្យាស័យសុខអានទន្លាប់ សិស្សត្រឹមថ្នាក់ទី១១ ប្រែក្លាយជាឃាតករ ចាប់បាន៤នាក់ នៅ២នាក់ទៀតកំពុងរត់គេចខ្លួន ។សូមរំលឹកព័ត៌មាន! ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ។ ក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣គ្រឿង ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យម្នាក់ស្លាប់ក្នុងថ្លុកឈាមដោយត្រូវមួយកាំបិតប៉័ងតោ។មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិប៉័ងតោ បានកាប់ទៅលើជនរងគ្រោះពីរនាក់ ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ។បន្ទាប់មកជនសង្ស័យទាំងនោះ បានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ អាយុ១៧ឆ្នាំ រស់នៅភូមិ បន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នា ដោយគ្មានមូលហេតុ ត្រូវត្រង់កផ្នែកខាងឆ្វេង ស្លាប់កន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។កម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ករណីនេះ ប្រជាពលរដ្ឋបានធ្វើការទទូចដល់សមត្ថកិច្ចជួយស្វែងរកក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានជាដាច់ខាត ព្រោះបើនៅតែបណ្តោយឲ្យក្រុមក្មេងទំនើងទាំងនេះនៅធ្វើសកម្មភាព អនាធិបតេយ្យបែបនេះបន្តទៀត គាត់គិតថាភូមិ ឃុំ គឺអសន្តិសុខពេកហើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *