ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារបណ្ដាប្រទេសជាមិត្ត ទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ទើបឲ្យកម្ពុជាខ្ចីថវិកាមកកសាងប្រទេស ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែ ងាយស្រួលបន្ថែមទៀត។ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្រោយមានប្រជាពលរដ្ឋ មួយចំនួនងើយឆ្ងល់ថា មូលហេតុអ្វី? កម្ពុជាខ្ចីថវិកាបរទេសមកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនប្រើថវិកាខ្លួនឯងយកទៅប្រើប្រាស់ ដោយខ្ចីបរទេសរហូត។ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនៃការ អនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្ដដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្មានប្រទេសណាមួយ មិនជំពាក់បរទេសឡើយ។ លោកថា ចំពោះថវិកាជាតិរបស់កម្ពុជាវិញ យកទៅប្រើប្រាស់គ្រប់ស្ថាប័នជាតិ និងផ្ញើតាមធនាគារពិភពលោក ដើម្បីយកការប្រាក់ ជាដើម។លោក បានបញ្ជាក់ថា «គេឲ្យខ្ចីលុយ បានសេចក្ដីថា គេទុកចិត្តលើរាជរដ្ឋាភិបាល នូវលទ្ធភាពសងគេវិញ ហើយគេយល់ឃើញថា ការកសាងផ្លូវនោះ ផ្ដល់មកវិញនូវផលចំណេញ ច្រើនជូនប្រទេសយើង មានការរីកចម្រើនលើសេដ្ឋកិច្ច គេទុកចិត្តលើរាជរដ្ឋាភិបាល។ បើគេមិនទុកចិត្ត គេមិនឲ្យលុយយើងខ្ចីទេ ហើយប្រទេសយើងគ្មាន សុខសន្ដិភាព ក៏គេមិនឲ្យយើងខ្ចីដែរ»។លោកបានបន្ដថា បើបរទេសមិនឲ្យកម្ពុជាខ្ចីថវិកា ទើបជាបញ្ហាធំ បើបរទេសឲ្យកម្ពុជាខ្ចី ទើបជារឿងល្អទៅវិញ ដោយសារកម្ពុជាមានសុខសន្ដិភាព ប៉ុន្ដែកម្ពុជា មិនខ្ចីថវិកាបរទេសមកចាយវាយ ដោយមិនត្រឹមត្រូវឡើយ គឺបំណងមកកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញអ្នកវិនិយោគ ជាពិសេសបង្កើនការងារជូនប្រជាពលរដ្ឋ៕
Related Articles
ជនជាតិម៉ាឡេស៊ី ម្នាក់បម្រើការងារ អោយ អង្កការWWF (សត្វដំរី)ប្រចាំខេត្តមណ្ឌលគីរី ត្រូវដំរីព្រៃបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខ រងរបួសធ្ងន់ធ្ងរ…
(មណ្ឌលគីរី)៖ យោងតាមប្រភពពីលោកវរសេនីយ៍ឯកយ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕
រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក បេីកធ្លាក់ប្រឡាយទឹក អមសងខាងផ្លូវដោយខ្លួនឯង របួសធ្ងន់ស្រាលមនុស្សមួយចំនួន នៅស្រុកគងពិសី.
(កំពង់ស្ពឺ) ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយមិនដឹងមូលហេតុ ក្រោយពេលកើតហេតុភ្លាមៗតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។ តាមការបញ្ជាក់ ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា÷ រថយន្តដឹកកម្មករ កម្មការិនីខាងលេីគឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យរថយន្ដរេចង្កូតរួចក៏ធ្លាក់ចូលប្រឡាយទឹកតែម្តង។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា÷ បានបង្កឱ្យរងការខូចខាតសម្ភារៈរថយន្ត និងរងរបួសអ្នកដំណេីរជាកម្មករ កម្មការិនីដែលជិះលេីរថយន្ដ ក្នុងនោះកម្មករ កម្មការិនី របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់ និងរងរបួសស្រាល ២៨នាក់ ស្រី […]
ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត ត្រួតពិនិត្យរកទីតាំងខាងលើ
(ត្បូងឃ្មុំ) ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំតែងតែយកចិត្តទុកដាក់តាមការសំណូមពរនិងរាយការណ៍របស់អ្នកសាព័ត៌មានដោយព្រឹត្តទៅមានប្រសិទ្ធភាពក្នុងការបង្ក្រាបនិងអនុវត្តច្បាប់ក្នុងការដឹកនាំយ៉ាងសកម្មនៅវេលាម៉ោង១៣:០១នាទីរសៀលត្រូវនឹងថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ធ្វើការចុះដល់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងបើកលេងល្បែងស៊ីសងរាល់ថ្ងៃ” ស្ថិតនៅភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត ត្រួតពិនិត្យរកទីតាំងខាងលើ ។កំលាំងជំនាញខេត្ត សាហការណ៍ជាមួយកំលាំងផ្នែកជំនាញស្រុកក្រូចឆ្មារ និងជាមួយប៉ុស្ថិ៍រដ្ឋបាលកំពង់ទ្រាស បានធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងសុីសង (ជល់មាន់) នៅក្នុងភូមិសាស្រ្តឃុំកំពង់ទ្រាស ។ ជាលទ្ធផលយើងបានរកឃើញទីតាំងជល់មាន់មួយកន្លែងនៅក្នុងព្រៃឫស្សីមាត់ទន្លេ ស្ថិតក្នុងភូមិទី២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងចាស់គ្មានអ្នកលេងល្បែងស៊ីសង ។ កម្លាំងនគរបាលយើងបានធ្វើការរុះរើ ប្រមូលសម្ភារៈដែលនៅសល់ ដុតកំទេចចោលនៅទីនោះតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពង់ស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីមានចំណាត់ការបន្ត ។ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បណ្តាញគ្រប់ស្ថាប័ណ្ណដែលបានផ្ដល់ព័ត៌មានមកអង្គភាព ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ […]