ព័ត៌មានជាតិ

ទស្សន:តាស៊ីក្លូ! បែកធ្លាយលិខិតរបស់លោក លី ម៉េងឃៀង ដែលធ្លាប់មានពិរុទ្ធភាពពីបទរួមគំនិតក្បត់ ស្នើសុំសម្ភារៈពីចៅក្រមសាលាដំបូងខេត្តកណ្តាល…

ភ្នំពេញ÷លោកលី ម៉េងឃៀង អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាអតីសមាជិកគណបក្សបេះដូងជាតិ ឥឡូវនេះស្រាប់គេឃើញលេចមុខជាថ្មីម្តងទៀតក្នុងឆាកនយោបាយ ក្នុងតំណែងជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាលទៀតផង។

សូមរំលឹកថាលោក លី ម៉េងឃៀង កាលនៅជាសមាជិក អតីតគណបក្សសង្គ្រោះជាតិ ធ្លាប់ជាប់ពិរុទ្ធភាពពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលពួកគេបានទៅជួបទណ្ឌិត សម រង្សី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទទួលផែនការអូសទាញចលនាប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្សី » នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។                                  ក្រោយមកលោកលី  ម៉េងឃៀង ក៏ក្លាយទៅជាសមាជិកគណបក្សបេះដូងជាតិ ហើយក៏ជាសកម្មជនម្នាក់ដែលចូលរួមក្នុងអំពើទុច្ចរិតក្លែងស្នាមមេដៃប្រជាពលរដ្ឋដាក់ជូនក្រសួងមហាផ្ទៃដើម្បីបើកគណបក្សទៀតផង ។បន្ទាប់ពីគណបក្សបេះដូងជាតិត្រូវបានរំលាយទៅនោះ ស្រាប់តែគេឃើញលោក លី ម៉េងឃៀង លេចមុខមាត់ថ្មី  ក្នុងឆាកនយោយជាមួយគណបក្សភ្លើងទៀន ក្នុងតំណែងជាប្រធានប្រតិបត្តិខេត្តកណ្តាលទៀតផង។
សូមអានលិខិតរបស់លោក លី ម៉េងឃៀង ដែលបានគោរពជូន លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដើម្បីស្នើសុំសម្ភារៈមកវិញ គ្រាដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីអំឡុងឆ្នាំ២០១៩ ដែលមានខ្លឹមសារដូចខាងក្រោម។

adm

Leave a Reply

Your email address will not be published. Required fields are marked *