ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី

(តាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍។ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវ ប្រកបដោយក្តីត្រេកអរ៕

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត…

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖១. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ។២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ ៣. អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត ពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។៤. ក្រុមហ៊ុនប្រមួលដឹកនិងដាក់ជញ្ជូនសម្រាមត្រូវមានការយកចិត្តទុកដាក់លើការប្រមូលអោយបានស្អាត ជាពិសេសសម្រាមដែលដឹកយកទៅចោល ត្រូវចាក់ចូលទៅក្នុងរណ្តៅអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។៦. […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ២ ដោយកង្វះទឹកធ្វើស្រូវប្រាំងមួយប្រាវ មុននឹងថ្នាក់ដឹកនាំធំៗចេញអន្តរាគមន៍ដោះស្រាយភ្លាមៗ….

(តាកែវ): នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ ក្រោយពីមានការផ្ទុះតវ៉ាពីបងប្អូនប្រជាពលរដ្ឋ ដោយបិទផ្លូវជាតិលេខ២ មួយរយៈខ្លីមុនពេលថ្នាក់ដឹកនាំធំៗ ចេញមុខអន្តគមន៍ចុះជួបបងប្អូនប្រជាពលរដ្ឋដើម្បីជួយដោះស្រាយបញ្ហា។ថ្នាក់ដឹកនាំចុះទៅជួប និងដោះស្រាយបញ្ហាជូនពលរដ្ឋមានដូចជា ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញចុះជួបប្រជាកសិករដែលជួបបញ្ហាខ្វះខាតទឹកធ្វើស្រែប្រាំងនៅស្រុកបាទី ខេត្ត តាកែវ។ការចេញអន្តរាគមន៍ដោះស្រាយទឹកជូនកសិករនារសៀលនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីក្រុមកសិករខ្វះទឹកធ្វើស្រែ បានប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ២រយៈពេលខ្លី នៅចំណុចទល់មុខវត្តដីក្រហម ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីឱ្យអាជ្ញាធរជួយរកប្រភពទឹក និងយកទឹកមកធ្វើស្រែ ៕

ព័ត៌មានជាតិ

ទុកម៉ូតូ៣ថ្ងៃនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យអស់(១៥ម៉ឺនរៀល)

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល”នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបន្តាប់បានឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០២រូប មកសាកសួរបំភ្លឺជំវិញការចោទប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ពាក់ព័ន្ធករណីនេះដែរ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក Scoopy ពណ៌ ស ពាក់ផ្លាកលេខ តាកែវ 1V-0441 និងកង់ បណ្តាលឱ្យមានរបួសស្រាលចំនួន០២នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ វាស់វែង និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញភាគីទាំងសងខាង ដើម្បីដោះស្រាយតាមនីតិវិធី។បន្ទាប់ពីសួរនាំរួច ភាគីទាំងសងខាងបានយល់សម្របសម្រួល ឯកភាព ដោយភាគីអ្នកតំណាងម្ចាស់ម៉ូតូយល់ព្រមសងសំណងចំនួន ៣០០.០០០រៀល […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពត៖ មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយអត់មានគិតដល់ចិត្តពូបន្តិចសោះម៉ង ! បានមកដល់អធិការស្រុកជុំគីរីហើយ

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយអត់មានគិតដល់ចិត្តពូបន្តិចសោះម៉ង ! បានមកដល់អធិការស្រុកជុំគីរីហើយ ។លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា កូនចៅពូលឿនដូចខ្យល់ព្យុះអញ្ចឹងអោយតែមានបទល្មើស ជាពិសេសក្រុមដូចក្មួយៗឯងនេះមិនអោយលើស ២៤ម៉ោង ទេឱ្យតែនៅក្នុងខេត្តកំពត ។សូមជម្រាបថា មុននិងឈានដល់ឃាត់ខ្លួនយុវជនទំនេីងខាងលើនេះ លោកស្នងការខេត្តរូបនេះ បានបង្ហោះថា មកដល់ពេលនេះហើយនៅមានក្មេងព្រហើនបែបនេះទៀត អ្នកថតក៏អត់រួចខ្លួនដែរ! ជួបគ្នាឆាប់ៗនេះ ឪពុកម្តាយប្រដៅលែងបានហើយ ទុកអោយច្បាប់ចាត់ចែង ។ ស្រុកជុំគីរី ២០ នាទីមកដល់អធិការស្រុកហើយ ចាំពេលមកដល់ឱ្យក្រុមគាត់រាំម្តងទៀត៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ជូនអ្នកសារព័ត៌មានជាង ៣០០ នាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាអាវក្រោះសម្រាប់អ្នកកាសែតគ្រប់ៗរូប»

(ភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា” បានថ្លែងប្រាប់ដល់បងប្អូនអ្នកសារព័ត៌មានមកពីសមាគមន៍សារព័ត៌មាន និងអង្គភាពសារព័ត៌មាននានា ប្រមាណ ៣០០ នាក់ ថា៖ «យើងរួមគ្នាពង្រឹងសន្តិសុខព័ត៌មាន គុណតម្លៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាតាមរយៈការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។ ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបិទវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ និងមានសមាសភាពជាគណអធិបតី ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងភ្ញៀវកិត្តិយសពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ព្រមទាំងសិក្ខាកាមចូលរួមប្រមាណជាង ៣០០ នាក់ ក្រោមការអ្នកគាំទ្រឧបត្ថម្ភដោយ អ្នកឧកញ៉ា សំអាង អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ សិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា» នេះមានរយៈពេញមួយថ្ងៃ […]

ព័ត៌មានជាតិ

ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់

ភ្នំពេញ)÷ រយៈពេល១សប្តាហ៍ ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនសរុបចំនួន ៦៤នាក់ ដោយបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន ៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ និងបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធករណី ប្រើដាវគំរាមកាប់អ្នកដ៏ទៃ, ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ អាយុ២០ឆ្នាំ មុខរបរ សិស្ស ឈ្មោះ អៀប រតនៈភូល អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ ផល្លី សុជាតិ […]