ព័ត៌មានជាតិ

ចង្រៃក្រៃលែង! បុរសម្នាក់ យកដុំថ្មគប់កញ្ចក់រថយន្តសង្រ្គោះបន្ទាន់ ពេលកំពុងបើកទៅយកសំណាក

កំពង់ស្ពឺ ៖ តាមព័ត៌មានពីអធិការនគរបាលស្រុកគងពិសី បានឲ្យដឹថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកថ្មគប់ទៅលើរថយន្ដគិលានសង្រ្គោះបន្ទាន់ AMB ULANCE របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើង ដើម្បីទៅយកសំណាកធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩ នៅក្នុងឃុំព្រះនិព្វាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ១៣ ប្រហែល២០ម៉ែត្រ ស្ថិតលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែបុរសម្នាក់ មិនពីមូលហេតុច្បាស់លាស់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្តរួចគេចខ្លួន។

ភ្លាមៗនោះកម្លាំងមានសមត្ថកិច្ច បានបន្ដស្រាវជ្រាវ រហូតឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ វ៉ិត សត់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកើតហេតុ និងចម្លើយបឋមបុរសខាងលើ ទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់កញ្ចក់រថយន្តគិលានសង្រ្គោះបន្ទាន់ AMB ULANCE មូលហេតុពិតប្រាកដ ជនសង្ស័យថា…។

ចំពោះករណីខាងលើ សមត្ថកិច្ចនគរបាលស្រុកគងពិសី បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *