ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ជាច្រេីនកន្លែង បានចាប់ផ្តេីមបេីកដំណេីរការវិញហេីយស្ថិតនៅផ្លូវ 78C ភូមិ មច្ឆា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ មេត្តាចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំងនេះផង។កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងទាំងនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី និងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស អភិអភិបាលខណ្ឌ.មានជ័យ និងលោក អធិការខណ្ខ មានជ័យ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ% ទូច រ៉ាវុធ
Related Articles
តើ.លោក.(រតនា).មាន.អំ.ណាច.តួនាទីអ្វីបានអាចសម្របសម្រួលឲ្យបេីកល្បែងស៊ីសងហ្គេមបាញ់ត្រីតាមខណ្ឌមួយចំនួនក្នុងក្រុងភ្នំពេញលេងបានយ៉ាងសុខស្រួលយ៉ាងនេះ…
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងខណះនេះល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី កំពុងតែរីកដូចផ្សិតតាមខណ្ឌមួយចំនួនក្នុងក្រុងភ្នំពេញ ដែលគេដឹងថាមានមេការម្នាក់ឈ្មោះលោក រតនា ជាអ្នកសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតឡើង ។ជាពិសេសលោកអភិបាលខណ្ឌក៏ដូចជាលោកអធិការខណ្ឌមួយចំនួនកំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុក ក្នុងការមិនអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាឡើយ។យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា? បច្ចុប្បន្ននេះ នៅខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ មានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ជាច្រើនកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូន ដោយមានមេកាម្នាក់ជាអ្នករត់ការសម្របសម្រួល ។(ពោល)អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខណ្ឌមួយចំនួននោះ បានរក្សាភាពស្ងៀមស្ងាត់ហើយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។ ពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងហ្គេមបាញ់ត្រីនេះលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌមួយចំនួនមិនបង្ក្រាប សង្ស័យអាចនិងត្រូវថ្នាំសណ្តំ ឬទទួលបានលាភ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅ ទើបបានផ្គើនមិនអនុវត្តបង្ក្រាបទៅវិញ។មហាជនបានសំណូមពរដល់លោក ស ថេត ស្នងការរាជធានីភ្នំពេញ […]
ល្បែងបញ្ជាល់មាន់តាមទូរទស្សអនឡាញនៅឃុំអន្លង់រមៀតកំពង់តែរីកដុះដាលដូចផ្សិត…
ទីតាំងបង្កប់ល្បែង [បញ្ជល់មាន់ អនឡាញដ៏ធំ]ចេញផ្សាយថ្ងៃទី ២១ ខែ ឪសភា ឆ្នាំ ២០២២ភ្នំពេញ ៖ មួយរយៈកន្លងមកនេះគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ កេីតឡេីងជាញឹកញាប់ក្នុងទឹកដីខេត្ត កណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុក កណ្តាលស្ទឹងតែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសងដែលមានទីតាំងលួចបង្កប់ល្បែង អនឡាញបើកលេងជាច្រើនកន្លែង បញ្ជាក់(មាន់ផ្លែកាំបិត) ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់អនឡាញមួយកន្លែងនៅផ្លូវលេខជាតិលេខ៣ ក្នុងភូមិ.អន្លង់.រមៀត.ឃុំ អន្លង់.រមៀត.ស្រុកកណ្តាលស្ទឹង ខេត្ត.កណ្តាលដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចឃុំ អន្លង់រមៀត នឹង ស្រុកកណ្តាលស្ទឹង ជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ននិងដេីម្បី ភូមិ.ឃុំ.ស្រុក គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។ដើម្បីធានាឱ្យបាននូវសន្តិសុខ […]
ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនក្រោយធ្វើសកម្ម ភាពបានមួយថ្ងៃ
បាត់ដំបង ៖ នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី មុននេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានសហការជាមួយនគរបាលក្រុង បាត់ដំបងស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឈ្មោះអ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីព្រឹក ក្នុងខណៈជនរងគ្រោះមិនបាននៅផ្ទះ។ ជនសង្ស័យរូបនេះឈ្មោះរស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភូមិទួលតាឯក សង្កាត់ទួល តា ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទ្រព្យសម្បត្តិដែលដកហូតបានជាបឋមរួមមាន៖ កាបូបដៃតូចចំនួន០១ មានខ្សែដៃពណ៌ទឹកប្រាក់ ០១ខ្សែ, ផ្លាកដៃ០១ខ្សែ, ក្រវិលពណ៌ប្រាក់០១គូរ, បន្តោងពណ៌សលាយស្វាយចំនួន០១ ។ នៅពេលឃាត់ខ្លួននេះ […]