ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរបុករថយន្ត សណ្តោងស៊ីទែនស៊ីម៉ង់តិ៍ក្រឡាប់ ដេកស្តូកលើវីថីឈ្នះឈ្នះ

(ភ្នំពេញ)% រថយន្តដឹកស្រាបៀរមួយគ្រឿងបានក្រឡាប់បោកខ្លួនដេកស្តូកនៅលើដងផ្លូវខណះពេលបើកបុក រថយន្ត សណ្តោង ស៊ីទែន ស៊ីម៉ង់តិ៍ មួយគ្រឿង ដែល បត់ វាងក្បាលសួនច្បារខណ្ឌចែកទ្រូងផ្លូវ តែ សំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍ គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១២នឹង៥០នាទី ថ្ងៃរសៀលទី៣១ ខែ សីហា ឆ្នាំ ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្ត សណ្តោង ស៊ីទែន ស៊ីម៉ង់តិ៍ ដែលបត់បង្កគ្រោះថ្នាក់នោះ ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ៣F.០៤៦៦ និងសណ្តោងកន្ទុយស៊ីទែន ពាកស្លាកលេខ ភ្នំពេញ៤A.៧៦៤០ អ្នកបើកបរ បានរត់គេចខ្លួន បាត់។
ចំណែក រថយន្ត ដែល ក្រឡាប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកស្រាបៀរហ្គេនប៊ឺតពាកស្លាកលេខ ភ្នំពេញ៣C៨០៦៥បើកបរ ដោយឈ្មោះ ម៉ៅ សែត ភេទប្រុសអាយុ ៣៧ឆ្នាំ រួមដំណើរជាមួយ ប្រពន្ធនិងកូន ប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅខេត្តកោះកុង ។
តាម សាក្សី បានអោយដឹងថា នៅមុនពេល កើតហេតុគេឃើញ រថយន្ត ដឹកស្រាបៀរ បានធ្វើដំណើរ តាមមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុរថយន្តសណ្តោងស៊ី ទែស៊ីម៉ង់តិ៍ បានបត់ វាងក្បាល សួនច្បារខណ្ឌចែកទ្រូងផ្លូវ ត្រឡប់ក្រោយ វិញ ឆ្លងចូលចំណែកផ្លូវ ម្ខាង ក៍ត្រូវរថយន្ត ដឹកស្រាបៀរ បុកពេញទំហឹង ចំកាប៊ីនខាងមុខ បណ្តាលអោយរថយន្ត ដឹកស្រាបៀរក្រឡាប់ដេកស្តូក នៅលើទ្រូងផ្លូវតែម្តង ។
តាមសាក្សី បានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់គេឃើញ អ្នកបើកបរ រួមទាំងប្រពន្ធ និងកូនក៍បានលូនចេញ តាមកញ្ចក់មុខ ដែលបែកខ្ទាតចេញ ទាំងព្រលឹងចុងសក់។នៅក្នុងគ្រោះថ្នាក់ក៍បណ្តាលអោយប្តីប្រពន្ធនិងកូនបានរងរបួសស្រាលរលាត់ដៃជើង និងមុតកញ្ចក់ផងដែរ។បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរ រថយន្តបង្ក បានរត់គេចខ្លួនបាត់។
តាមអ្នកបើក បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកស្រាបៀរ ប្រមាណជាង២ពាន់កេស ចេញពីក្រុមហ៊ុន ក្នុងគោលបំណងទៅខេត្តកោះកុង ។នៅពេលបើកសុកៗស្រាប់តែ រថយន្តសណ្តោងស៊ីទែន ស៊ីម៉ង់តិ៍បើកបត់កាត់មុខ បង្កអោយកើតមានគ្រោះថ្នាក់តែ ម្តង ។ក្រោយពីគ្រោះថ្នាក់មានតំណាងចេញមុខ មកដោះស្រាយដោយធានា ជួយជួសជុល និង ចេញថ្លៃការខូចខាតស្រាបៀរ តែ គេពុំដឹងថា សំណងនោះអស់ប៉ុន្មានឡើយ រងចាំសេង ស្រាបៀរចេញពីក្នុង រថយន្ត ក្រឡាប់នោះសិន៕ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *