ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះផ្ទះនៅខណ្ឌកំបូលមនុស្ស០២ៈនាក់ត្រូវបានស្លា ប់បាត់បង់ជីវិតដ៍គួរឲ្យរន្ធត់…

ភ្នំពេញ÷អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយល្វែងនៅក្នុងបុរីគីមសាន្ត បណ្ដាលឲ្យមនុស្សវ័យចំណាស់ប្រុសស្រី០២ៈនាក់ត្រូវស្លា ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយសាតែរត់ចេញមិនទាន់។ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលម៉ោង១១ៈនឹង ៤៥ៈនាទីយប់ ថ្ងៃ២៩ៈ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ !!យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់មាន ឈ្មោះ សុ ផល ភេទប្រុស អាយុជាង ៦០ៈឆ្នាំ ជនជាតិខ្មែរ មុខរបរជា មន្ត្រីយោធា ផ្កាយ៣ៈ នឹង ឈ្មោះ វ៉ុន ថេន ភេទស្រី អាយុ ៣០ៈឆ្នាំ មុខរបរជាមេផ្ទះ !!តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលអគ្គីភ័យនេះបានកើតឡើង គេបានឃើញមានផ្សែងហុយយ៉ាងខ្លាំងចេញមកពីខាងក្នុង បន្ទាប់មកក៍បានឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ក្រោយមកទើបមានឮសូរសម្លេងស្រែកថាជួយផងភ្លើងឆេះផ្ទះខ្ញុំហើយ គ្រាន់តែបានឮសម្លេងនេះភ្លាមប្រជាពលរដ្ឋដែលនៅជិតខាងបាននាំគ្នារត់យកបំពង់សម្រាប់បាញ់ពន្លត់អគ្គីភ័យទៅជួយបាញ់ពន្លត់ដែរ តែនៅក្នុងស្ថានភាពនេះឆេះខ្លាំងពេក ទើបរាយការណ៍ជូនទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យឲ្យចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ក៍ដូចជាជួយសង្គ្រោះមនុស្សនៅជាប់ខាងក្នុង តែជាកម្មអកុសលជនរងគ្រោះប្រុសស្រីចំនួន០២ៈនាក់បានស្លា ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។រថយន្តពន្លត់អគ្គីភ័យ ចំនួន០៥ៈ គ្រឿង ទី០១ៈរថយន្ត របស់សង្ឃឹមថ្មីមានចំនួន០៣ៈ គ្រឿង ទី០២ៈរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព៩១១ៈមានចំនួន០១ៈ គ្រឿង នឹងទី០៣ៈរថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលខណ្ឌកំបូល ចំនួន០១ៈ គ្រឿង ទើបគ្រប់គ្រងបាននឹងពន្លត់ជាប់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ៈនឹង១០ៈនាទីយប់ រំលងអធ្រាត្រមឈានចូល ថ្ងៃ៣០ៈ ខែវិច្ឆិកា ឆ្នាំ២០២១នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាអគ្គិភ័យដែលបានឆាបឆេះផ្ទះអស់មួយល្វែងខាងលើនេះបណ្ដាលឲ្យរងការខូចខាតអស់ទ្រព្យសម្បត្ដិទាំងស្រុងដោយសាតែយកចេញមិនទាន់នោះ គឺសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុកុសលវិច័យរួចរាល់ ក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *