(ភ្នំពេញ) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម៉ោង ១៨:៤៣:៥៥ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ ស៊ិនហាវស៊ុន ប្រហែល៥០០នាក់ បានផ្ទុះការតវ៉ាចេញមកឈរត្រៀបត្រា ពេញមុខរោងចក្រ បង្កឲ្យមានការភ្ញាក់ដល់អ្នកដំណើរនិងសមត្ថកិច្ចដែលស្ថិតនៅផ្លូវ៣៧១សឡា ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បើយោងតាមសម្តីរបស់ក្រុមកម្មករ ដែលមកមកឈរតវ៉ានៅមុខរោងចក្រនេះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ា ជាមួយនិងថៅកែរោងចក្រកាត់ដេរនេះ គឺដោយសារតែក្រុមហ៊ុន បានបញ្ឈប់តំណាងកម្មករម្នាក់ ហើយពួកគាត់ក៏បានទាមទារលក្ខខណ្ឌរវាងកម្មករនិងក្រុមហ៊ុនចំនួន៥ចំណុចរួមមាន ៖ ទី១: ទាមទារប្រាក់បំណាច់ឆ្នាំ ទី២: ប្រាក់អតីតភាព ទី៣: ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ទី៤: ទាមទារច្បាប់ការងាររបស់ក្រសួងការងារឲ្យបានត្រឹមត្រូវ និងទី៥: ទាមទារឲ្យមានតំណាងកម្មករ។ចំពោះការតវ៉ាទាមទាររបស់ក្រុមកម្មករខាងលើនេះ គេពុំឃើញមានវត្តមានថៅកែក្រុមហ៊ុន ឬអ្នកតំណាងក្រុមហ៊ុនណាម្នាក់ ចេញមុខមកដោះស្រាយជាមួយកម្មករនោះទេ។ដោយកម្មករទាំងនោះ បានបញ្ជាក់យ៉ាងច្បាស់ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា បើគ្មានដំណោះស្រាយនោះទេ ពួកគាត់នៅតែបន្តធ្វើការតវ៉ា នៅមុខរោងចក្រជានិច្ច លុះត្រាណាមានដំណោះស្រាយគ្នា រវាងម្ចាស់ក្រុមហ៊ុនកាត់ដេរស៊ិនហាវស៊ុន ជាមួយនិងពួកគាត់ ទើបពួកគាត់ចូលធ្វើការវិញ៕
Related Articles
ថាមែនៗ! ពេលនេះ ផ្លូវ៦០ម៉ែត្រ ដូរស្លាកកំណត់ល្បឿនថ្មី ដក៤០ចេញ ដាក់៦០ គីឡូម៉ែត្រក្នុងមួយម៉ោងវិញហើយ…
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកលោក ផេង វណ្ណៈ កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហោះឲ្យដឹងថា៖ «បន្ទាប់ពីមហាជន រិះគន់ច្រើនអំពីការដាក់ស្លាកកំណត់ល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅមហាវិថីតេជោ ( ផ្លូវ ៦០ ម៉ែត្រ ) និងបានសំណូមពរឲ្យដាក់ការកំណត់ល្បឿង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្ដតូច និង ៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្ដធំ ឥឡូវខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឯកភាពតាមសំណូមពរមហាជនហើយ ។ សូមអរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាពិសេសសាលារាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។ ទោះបីជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពខ្លួនអ្នក គ្រួសារអ្នក និងសង្គមជាតិយើង»៕
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងក្រុមវិនិយោគិន IDI ទាំងអស់
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិក គ្រុប AntiCovid19Cambodia ដែលមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន នៃគ្រុប ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត […]
រន្ធត់! មនុស្ស៣នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្ដដឹកឈើ បុកជាមួយរថយន្ដដឹកទំនិញធុនធំ នៅស្រុកសំបូរ ខេត្តក្រចេះ
ក្រចេះ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសាំយ៉ុងដឹកឈើ បុកជាមួយរថយន្ដដឹកទំនិញធុនធំ ក្នុងទិសដៅបញ្ច្រាសគ្នា នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ របាយការណ៍សមត្ថកិច្ចបានបង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងត្បូង ទៅទិសខាងជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានមកបុករថយន្តម៉ាកហ៉ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3033 ពេញទំហឹង។ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្ដបង្ក និងអ្នករួមដំណើរ២នាក់ស្លាប់ភ្លាមៗ។ ជនរងគ្រោះទី១៖ឈ្មោះ កង រតនា អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ (អ្នកបើកបរ), ទី២៖ឈ្មោះ សុខ ថាល់ អាយុ២៨ឆ្នាំ (អ្នករួមដំណើរ) និងទី៣៖ឈ្មោះ សោម ផល្លា អាយុ១៨ឆ្នាំ (អ្នករួមដំណើរ)។ ដោយឡែក អ្នកបើករថយន្ដដឹកទំនិញ ឈ្មោះ ជា សុជាតិ អាយុ២៥ឆ្នាំ រត់គេចខ្លួនពីកន្លែងកើតហេតុ។ […]