(ស្រុកស្រីសន្ធរ)✍️ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងកម្លាំងប្រជាការពារឃុំបារាយណ៍ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាពជូន ឯកឧត្ដម ហ៊ុន ម៉ានិត នាយករង ខុត្តកាល័យ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី* អញ្ជើញជាអធិបតី ក្នុងពិធី *បើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក ប្រវែង០៧.០២គីឡូម៉ែត្រ ទីតាំងស្ថិតនៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម* ✳️ *-អមដំណើរដោយ**-ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកស្រីសន្ធរ**-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម* និងសហការី*-ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងជួររាជរដ្ឋាភិបាល**-កម្លាំងប្រដាប់អាវុធទាំង៣ថ្នាក់ខេត្ត ❇️ ដោយមានការអញ្ជើញចូលរួមៈ -លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ។-លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក-លោក លោកស្រីអភិបាលរងស្រុក-កងកម្លាំងប្រដាប់អាវុធទាំងបី-លោក លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលខេត្ត និង ស្រុក-លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ យុវជនស.ស.យ.កស្រុក ក្រហមកាយរិទ្ធស្រុក យុវជនក្មេងវត្តស្រុក ជំនួយការឃុំ និងបុគ្គលិកបណ្ឌលសុខភាពឃុំ -លោក លោកស្រី មេភូមិ លោកគ្រូ អ្នកគ្រូ តាជី យាយជី និងប្រជាពលរដ្ឋ +សរុបអ្នកចូលរួម ២.៥០០នាក់ ស្រី ១៤០០នាក់ ។
Related Articles
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលខិតជូនជនរួមជាតិ ក្នុងឱកាសរំឮកខួបទី ៤២ នៃទិវាជ័យជម្នះ ៧មករា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១), សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលខិតក្នុងឱកាសរំឮកខួបទី ៤២ នៃទិវាជ័យជម្នះ ៧មករា នេះ។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ជូនជនរួមជាតិ៖
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៦០នាក់ ខណៈជាសះស្បើយ៧៥០នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៦៦០នាក់ ខណៈអ្នកជំងឺចំនួន៧៥០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៩៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,៧៧២នាក់ និងស្លាប់សរុបចំនួន១៩០នាក់៕
ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣…
(ស្វាយរៀង): ថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ពិធីនេះមានទូកចូលរួមប្រណាំងមានចំនួន ៦៦ទូក ដោយមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ក្នុងនោះក៏មានទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទូកមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។ ពិធីអុំទូកនៅខេត្តស្វាយរៀង ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានព្រឹត្តិការណ៍សប្បាយរីករាយ ការតាំងបង្ហាញស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារជាច្រើន ផងដែរ។