នៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគ្រួសារសាច់សារលោហិត បានបន្តប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាថ្ងៃទី២នៃបុណ្យ។ ពិធីបុណ្យនាថ្ងៃទី២នេះ មានការនិមន្ត សម្តេចព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល តាមគន្លងប្រពៃណីសាសនា។ បន្ទាប់ពីប្រារព្វកិច្ចតាមប្រពៃណីសាសនារួចមក អង្គពិធីទាំងមូលបានអារាធនាសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេន សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ។ សម្តេច ឯកឧត្តម លោកជំទាវ កូន ចៅទាំងអស់ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះសម្មាសម្ពុទ្ធ ព្រះបរម គ្រួនៃយើង ដែលព្រះអង្គត្រាសដឹងនូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ននិងទៅអនាគត។ នៅក្នុង ពិធីតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និង ព្រះសង្ឃទាំង៧៤ព្រះអង្គ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់ វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយា លាចាកលោក យើងនេះ ទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋាន បរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើង និងម៉្យាងវិញទៀត តាម អំណាច នៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះដែរ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះ រាជាគណះ និងព្រះសង្ឃទាំង៧៤អង្គ បានប្រសិទ្ធពរដល់ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតា ថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារទាំងអស់របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ ដ៏ ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់ តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅ ពិសេសសូម សមប្រកបតែពុទ្ធពរទាំងឡាយបួនប្រការ និងប្រកបដោយភាពត្រជាក់ត្រជុំចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារចាប់តាំងពីពេលនេះតរៀងទៅ។ បើតាមជីវប្រវត្តិរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានឲ្យដឹងថា សម្តេចមានឈ្មោះដើម ហ៊ុន ឡុងសេង ប្របានសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង៕
Related Articles
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី …
ភ្នំពេញ÷សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី នៅទឹកដីខេត្តកណ្តាល ដែលសាងសង់បានជាង២០%ហើយនោះ ជាអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែងសរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញាធរពាក់ព័ន្ធ ជាពិសេសបានសរសើរចំពោះក្រុមហ៊ុនផ្ទាល់តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើបាន» ដែលភាសានេះជាភាសាមួយបានគ្របដណ្តប់ សម្រាប់ការអភិវឌ្ឍជាតិយើងទាំងមូល តតាំងពីរបុព្វបុរសយើងពីដើមរៀងមក ហើយបានបន្សល់ទុកនូវមរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែលមានការចូលរួមទាំងពីវិស័យរដ្ឋ និងឯកជន ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយានដ្ឋានអន្តរជាតិធំៗ នៅខេត្តសៀបរាប និងនៅភ្នំពេញ ហើយសម្តេចក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅទីក្រុងភ្នំពេញមានអាកាសយានដ្ឋានអន្តរជាតិហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងាយយល់បំផុត គឺដោយសារមានតម្រូវការនៃការទទួលសេវាភ្លៀងទេសចរណ៍បរទេសដែលកាន់តែមានកំណើនឡើងជាលំដាប់តាមគោលនយោបាយបើកចំហជើងមេឃ។សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុនវិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC […]
ស្រ្តីជនជាតិចិនម្នាក់ លោតពីលើអគារ «Rumduol Grand Hotel» បណ្តាលឲ្យរងរបួសធ្ងន់ សង្ស័យករណីចាប់ជំរិត និងឃាត់ខ្លួនជនជាតិចិន ៤នាក់
ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ បានសម្រេចចិត្តចងភួយ និងកម្រាលពូកលោតទំលាក់ខ្លួនពីលើអគារ «Rumduol Grand Hotel» ជាន់ទី៦ ដែលមានកម្ពស់១២ជាន់ ដោយសង្ស័យជាករណីជនជាតិចិន ចាប់ជំរិតចិនដូចគ្នា បណ្ដាលឲ្យស្រ្តីរូបនោះរងរបួសធ្ងន់ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅអគារ Rumduol Grand Hote តាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយធ្វើអន្តរគមន៍ភ្លាមៗ ដោយសមត្ថកិច្ចជំនាញ បានយកជណ្តើររបស់អង្គភាពអគ្គិសនី ដាក់ឡើងទៅលើរួចយកស្រ្តីរងគ្រោះ ដែលលោតពីលើអគារ Rumduol Grand Hotel ដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ គេបានឃើញស្ត្រីជនជាតិបរទេសខាងលើ រួមជាមួយនឹងបុរសជនជាតិចិន ២នាក់ទៀត បាននាំស្ត្រីជនជាតិចិនចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រដប់គ្នា ជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមកក្នុងសណ្ឋាគារតែម្តង។ លុះមកដល់វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃដដែរ គេឃើញស្ត្រីជនជាតិចិនខាងលើ បានយកភួយ និងកម្រាលពូកចងជាប់គ្នា ដើម្បីទម្លាក់ខ្លួនចុះមកខាងក្រោម។ តែបែបជាដាច់ខ្សែធ្លាក់ចុះមកខាងក្រោម […]
សេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
សេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត៕