ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលរាត្រី នៅក្រុងព្រះសីហនុ ខណៈ៣នាក់ទៀត ស្លាប់ដោយគ្រោះថ្នាក់ចរាចរ

(ព្រះសីហនុ) ជនជាតិចិនម្នាក់ ក្នុងចំណោម៥នាក់ ត្រូវបានបាញ់ សម្លាប់ភ្លាមៗ នៅកណ្ដាលក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអងង្គារនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ ពីមូលហេតុនៅឡើយទេ ខណៈក្នុងចំណោមនោះមានម្នាក់ស្ថិតក្នុងការសង្រ្គោះបន្ទាន់ និង៣នាក់ផ្សេងទៀត បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ។ អធិការនគរបាលក្រុងព្រះសីហនុ លោក តី វិសាល នៅព្រឹកថ្ងៃអង្គារទី៩ សីហា នេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Cam Post ថា រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់មានតម្រុយណាមួយទេ ខណៈក្នុងចំណោមនោះ មានម្នាក់របួស និង៤នាក់ ទៀតស្លាប់ ពោលម្នាក់ស្លាប់ដោយគេបាញ់សម្លាប់ និងគ្នាគេ ៣នាក់ទៀត ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ។ បើតាមសមត្ថកិច្ច រថយន្តនេះ មានគ្នា ៥ នាក់បានបើកដល់ចំណុចជិតឆាយណាថោន ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានម្នាក់ត្រូវបាញ់សម្លាប់នៅនឹងកន្លែង ហើយ៤ នាក់ទៀត បានបើករថយន្តគេចទៅតាមផ្លូវជាតិលេខ ៤ ដល់ចំណុចឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ រថយន្តបានទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ ២នាក់នៅនឹងកន្លែងនិង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់ម្នាក់ទៀតសរុបស្លាប់៤នាក់ របួសម្នាក់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *