(មណ្ឌលគីរី)៖ យោងតាមប្រភពពីលោកវរសេនីយ៍ឯកយ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕
Related Articles
ទុកចិត្តមិត្តភ័ក្រទើបឲ្យម៉ូតូនឹងលុយរួមជាមួយនឹងទូរស័ពដៃជិះរកទិញម្ហូបក្លែម គេចខ្លួនបាត់អស់មួយអាទិត្យ ស្មានតែម្ចាស់ភ្លេចឥឡូវត្រូវជាប់ខ្នោះសមត្ថកិច្ច…
ភ្នំពេញ÷ជនសង្ស័យម្នាក់គេចខ្លួនបានតែចំនួន០៧ថ្ងៃ ឥឡូវត្រូវបានកម្លាំងប្រជាការពារនឹងកម្លាំងនគរបាលប៉ុស្ត៍ចោមចៅទី០៣ៈចាប់បានវាយខ្នោះប្រគល់ទៅឲ្យនគរបាលស្ទឹងមានជ័យទី១ៈយកទៅចាត់ការបន្ត បន្ទាប់ពីជនសង្ស័យម្នាក់នេះបានយកម៉ូតូរបស់មន្រី្តយោធាម្នាក់ជិះទៅរកទិញគ្រឿងក្លែម ហើយគេចខ្លួនទៅបាត់អស់ចំនួន០៧ថ្ងៃ ។ ករណីឃាត់ខ្លួនខាងលើនេះនៅវេលាម៉ោង០៩នឹង១៥នាទីព្រឹក ថ្ងៃទី១៣ៈខែវ៨ច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចនិងផ្ទះសំណាក់ភ្នំមាសនេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ៈ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនរងគ្រោះមាន ឈ្មោះ ទូច ផល្លី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរសព្វថ្ងៃជាយោធា បច្ចុប្បន្ន រស់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោប ខណ្ឌកុំបូល!! ជនសង្ស័យមាន ឈ្មោះ ហាំង ជីវ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ៈ ខណ្ឌមានជ័យ រាជធានីភ្នំពេញ !! យោងតាមប្រភពនិងការអះអាងពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១២ៈនឹង១៥នាទីថ្ងៃត្រង់ ត្រូវជាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រូបគាត់រួមជាមួយនឹងមិត្តភ័ក្រម្នាក់ ឈ្មោួះ សំណាង ហៅរតនា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីនគរបាលខេត្តស្ទឹងត្រែងបានបបួលគ្នាមកផឹកសុីនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ នៅខាងក្រោយវត្តស្ទឹងមានជ័យ តែរូបគាត់ហើយនឹងជនសង្ស័យពីមុនមកគឺមិនដែលបានស្គាល់គ្នានោះទេ ក៏ប៉ុន្តែមិត្តភ័ក្ររបស់គាត់ហើយនឹងជនសង្ស័យគេជាមនុស្សធ្លាប់រាប់អានគ្នាកាលពីមុនមក ក្រោយពេលដែលមកដល់ក្នុងបន្ទប់ជនសង្ស័យហើយមិត្តភ័ក្តរបស់ខ្លួនដែលជាសមត្ថកិច្ចនោះបាននាំគ្នាអង្គុយលេងជាធម្មតា […]
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ បានបើកឱកាសឲ្យតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍
ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមេសា នេះសម្ដេចតេជោ ហ៊ុនសែន បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ក្រោយពីបានសាងសង់ផ្លូវខ្វាត់ខ្វែងថ្មីដ៏ស្រស់ស្អាតរហូតដល់៣៨ខ្សែរួចជាស្ថាពរ និងបានកំពុងសាងសង់ព្រលាយន្តហោះថ្មី និងសមិទ្ធផលជាច្រើនទៀតនោះ។ខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅតែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកាន់តែច្រើន ហើយមួយវិញទៀតការរីកចំរើននៃខេត្តនេះមិនមែនជាការចៃដននោះទេ គឺបានកើតចេញពីការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ២៩ធ្នូ១៩៩៨ ដែលជាការបញ្ចប់សង្រ្គាមពេញលេញនៅកម្ពុជា ។ឆ្លៀតក្នុងឱកាសនេះសម្ដេចក៏បានរំលឹកអំពីអ្នកនាំពាក្យរបស់អ៊ុនតាក់ផងដែរ ដែលឈ្មោះថា អែរិកហ្វល ដែលកាលនោះបានចោទថាកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ខណៈភាគីរដ្ឋាភិបាលជាអ្នករងគ្រោះពីការវាយដោយទ័ពខ្មែរក្រហម។ តែយ៉ាងណាស្ថិតក្រោមនយោយបាយឈ្នះឈ្នះ សង្រ្គាមត្រូវបានបញ្ចប់ពេញលេញ ហើយនាំឲ្យកម្ពុជាមានសុខសន្ដិភាពដូចសព្វថ្ងៃនេះ។សម្ដេចបន្ថែមថា ការអភិវឌ្ឍ សមិទ្ធផលនានាដែលមាននាពេលសព្វថ្ងៃនេះមិនមែនជារឿងចៃដន្យនោះឡើយ ដែលកម្ពុជាធ្វើបានដូចនេះ។ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលនាំប្រទេសចេញពីសង្រ្គាមមកកាន់ទឹកដីដែលមានការឯកភាពជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ តាមរយៈសន្ដិភាពនេះគឺបានជួយជំរុញដំណើរវិដ្ដរបស់កម្ពុជា តែវាមិនទាន់ចប់ត្រឹមនេះឡើយពោលគ្រប់ផ្នែកត្រូវបន្តកិច្ចការរបស់ខ្លួនទៅមុខទៀត៕
ញត្តិគាំទ្រពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
ញត្តិគាំទ្រពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោឲ្យសម្រេចបានជោគជ័យដើម្បីជាប្រយោជន៍ដ៏សំខាន់ក្នុងពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាការតភ្ជាប់ផ្លូវទឹកយ៉ាងសំខាន់រវាង ទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តចំនួន៤ (បួន)រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពតនិងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ ព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា កាត់បន្ថយចម្ងាយផ្លូវ កាត់បន្ថយការខូចខាតផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទឆ្លងកាត់ដើម្បីដឹកទំនិញចេញទៅសមុទ្រ។ ព្រែកជីកហ្វូណនតេជោនឹងបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម […]