សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឬស្ពានស្វាយជ្រុំ នឹងត្រូវសាងសង់ពីចំណុចផ្សាររាត្រី ឬសួនច្បារផ្សារចាស់ ក្នុងខណ្ឌដូនពេញ ទៅកាន់តំបន់ជ្រោយចង្វារ និងឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំ សរុបមានចំនួន ២ស្ពាន ដែលប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមានជម្រើសជាច្រើនក្នុងការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ឬស្ពានជ្រោយចង្វារ ក៏ប៉ុន្តែមានជម្រើសតែពីរប៉ុណ្ណោះ ដែលអាចពិចារណាក្នុងការសាងសង់បាន។ សម្តេចតេជោបញ្ជាក់ថា ជម្រើសទី១ គឺសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ។ សម្តេចថា បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ដោយឡែកជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រុំ ដែលមានស្ពានសរុបចំនួន២។ សម្តេចតេជោ សម្រេចជ្រើសយកជម្រើសទី២នេះ ព្រោះវាបានជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានទំនើប នឹងត្រូវសាងសង់ឡើងដោយប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល ដើម្បីសម្រួលដល់ការធ្វើនាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ។ សម្តេចរំពឹងថា នៅពេលដែលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលឡើងកាន់តំណេងថ្មី នឹងមិនបោះបង់ចោលគម្រោងជួយកសាងផ្លូវស្ពានដល់កម្ពុជាទេ ព្រោះវានឹងក្លាយជាតំណាងមិត្តភាពដ៏យូរអង្វែងមួយ។ បើតាមសម្តេច សមិទ្ធផលនេះ គឺលទ្ធផលនៃចំណងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចត្រូវតែពុះពារធ្វើឲ្យខាងតែបាន។ សម្តេចបានបង្ហាញមោទនភាពក្នុងឋានៈជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញទៅតំបន់អារិយក្សត្ររួចហើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ៕
Related Articles
សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនៅសង្កាត់ចោមចៅ៣ ម្ចាស់ទីតាំងដឹងខ្លួនមុនយកសម្ភារះចេញអស់
ភ្នំពេញ៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន ក្រោយមក ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាមនៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង ជាប្រភេទជាកាស៊ីណូ របស់ជនជាតិចិន ទើប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ ។បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទទ្វា៕
គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងព្រឹកតែម្ដងបុរសម្នាក់បើករថយន្តកុងទ័រមិនប្រយ័ត្នបុកមនុស្សស្លាប់ ២នាក់ ខណៈពេលកំពុងតែឈប់រងចាំភ្លើងស្តុប…
ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ធ្វើឲ្យ ២នាក់បងប្អូនស្លាប់នៅនឹងកន្លែង ក្នុងនោះបណ្តាលឲ្យរងការខូចខាតរថយន្ត មួយគ្រឿងទៀតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកបើកបររថយន្តបង្កមានឈ្មោះ ឈុំ ធារាជ អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្តរបស់ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តប្រភេទកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3D-4520 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ក្នុងទិសដៅពីត្បូងទៅជើងបុករះពេញទំហឹង។ ចំណែកឯជនរងគ្រោះទាំង ២នាក់មានឈ្មោះ អ៊ែល ពិន អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទី ម៉ឺនចំណាន អាយុ ២៥ឆ្នាំ អ្នកទាំង ២នាក់ មានមុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនផែស្ងួតសូងួនបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស […]
សាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ…
នៅព្រឹកថ្ងៃព្រហស្បតិ៍០៥កើតខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៦ខែមករាឆ្នាំ២០២៣។ខ្ញុំគង់ សុមុនីជំទប់ទី១និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍ បានចូលរួមជាមួយក្រុមការងារលោកសាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។-សមាសភាពចូលរួមមាន=+ខាងក្រុមលោកបណ្ឌិតម៉ាទីន-ឯកឧត្រមបណ្ឌិតផុន កសិកា ប្រធាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ-លោកហ៑ាង មេសាអនុប្រធានការិយាល័យក្រសួងវប្បធម៌និងវិចិត្រសិល្បៈភ្នំពេញ-លោកឡុញ ឡាយ មន្ត្រីជំនាញបុរាណត្ថុវិទ្យា ភ្នំពេញ-កញ្ញា តាកេត ស័កដា មន្ត្រីជំនាញបុរាណវត្ថុវិទ្យា រាជបណ្ឌិត្យសភា ភ្នំពេញ+ខាងឃុំមានសមាសភាពដូចខាងក្រោម=-លោក.ឈុន ស្រ៑ុន ប្រធានក្រុមប្រឹក្សានិងជាមេឃុំ-លោក គង់ សុមុនីជំទប់ទី១ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍-លោកឌុំ សំភាជ មេប៉ុស្តិ៍-លោកធី ធា នាយរងប៉ុស្តិ៍-លោកឆេង ប្រុសនាយរងប៉ុស្តិ៍-លោកឆេង សុខនាយរងប៉ុស្តិ៍-លោកម៉ៅ ម៉េនមេភូមិស្យាអំពិលដើម្បីចុះសិក្សាស្រាវជ្រាវទីទាំងទួលប្រវត្តិសាស្រ្ត ឡដុតឥដ្ឋដែលមានកម្ទេចបំណែកកុលាលភាជន៍ និងបានដាក់កម្លាំងប៉ុស្តិ៍ការពារក្រុមការងារ។សូមគោរពរាយការណ៍បងប្អូនពូមីងកូនក្មួយនៅភូមិស្យាអំពិលឃុំបារាយណ៍ជ្រាបដោយក្តីគោរព។ដោយ% ទូច រ៉ាវុធ