ព័ត៌មានជាតិ

លោក ហ៊ោ ប៊ុនហួ ចៅហ្វាយស្រុករវៀងបើករថយន្តប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនថុងលី !

ព្រះវិហារ ៖​ កាលពីរសៀលថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២នេះ​ មានករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើតឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ76_77 ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារវាងរថយន្តរបស់ លោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង ប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ថុង លី ។​

នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុថា នៅ​មុន​ពេល​កើតហេតុ​​រថយន្តទាំង២ គេសង្កេតឃើញរថយន្តLexusព័ណ៌ស១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-8491 ដែលគេស្គាល់ថាជារថយន្ត របស់លោក ហ៊ោ ប៊ុនហួអភិបាល ស្រុករវៀង បានបើកបរក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៍បានរេចង្កូត ទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន​ ថុង លី បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ចូលមកក្នុងស្រុករវៀង លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ទំនងជា​អ្នកបើកបរ​ងងុយដេក​ ទើប​ធ្វើ​អោយ​រេ​ចង្កូត​ទៅ​ឆ្វេង​ ស្រប​ពេល​​ដែល​មាន​រថយន្ត​ក្រុងដឹកអ្នកដំណើរខាងលើ ពាក់​ស្លាក​លេខភ្នំពេញ 3A-3462 កំពុង​បើក​មក​ពីមុខ​ បណ្តាល​អោយ​បុក​គ្នា​យ៉ាង​ពេញទំហឹង​​ និង​រួញ​ក្បាល​ចូល​គ្នា​ ។ ​ក្រោយ​ពេល​កើតហេតុកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករវៀង បាន​ចុះ​ជួយ​អន្តរាគមន៍​ដើម្បី​សម្រួលចរាចរណ៍​ នៅ​លើ​កំណាត់​ផ្លូវ នៅចំណុចកើតហេតុខាងលើ ។
​ សូមបញ្ជាក់ថាក្ន្ងុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះគឺមិនមានភាគីណាស្លាប់បាត់បង់អាយុជីវិតនោះទេ ដោយក្នុងនោះលោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង បានរងរបួស ចំផ្ទៃមុខ នឹងបានបញ្ជូនទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យខេត្តកំពង់ធំ ចំណែកភាគីខាងរថយន្តក្រុងគឺមិនមានអ្នកណាម្នាក់រងរបួសឡើយ ។ ដោយឡែករថយន្តទាំង២ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការស្រុករវៀងរង់ចាំធ្វើការដោះស្រាយទៅតាមនិតីវិធី ច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *