ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងន័យនេះ, បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់។
Related Articles
រថយន្តអត់ពន្ធ ចំនួន ៥៤២គ្រឿង បានចូលមកបង់ពន្ធ ទទួលបានចំណូលពន្ធជាង៧លានដុល្លារអាមេរិក
ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។ លោករដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែទលា ឆ្នាំ២០២១ ដែលមានរយៈពេល៤០ថ្ងៃ គឺមានម្ចាស់រថយន្តចង្កួតឆ្វេងចំនួន ៣៥២គ្រឿង បានចូលមកបង់ពន្ធ បានចំណូលពន្ធ ៥.៨ដុល្លារអាមេរិក។ ចំណែករថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន១៩០គ្រឿង មានទឹកប្រាក់ចំនួន ១.៥លានដុល្លារអាមេរិក»។ តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ […]
នាយឧត្តមសេនីយ៍ នេត សាវឿន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពមន្រ្តីនគរបាលខេត្តកណ្តាល ២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន
(កណ្តាល)៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ។សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យជាបានឆាប់៕
លោក លាប ប៊ុណ្ណារិទ្ធ បានរៀបចំសណ្តាប់ធ្នាប់នឹងនែនាំអាជីវករក្នុងផ្សារជម្ពូវ័ន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះលោក លាប ប៊ុណ្ណារិទ្ធ ប្រធានគណ:កម្មការគ្រប់គ្រងផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ-បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារនឹងក្រៅផ្សារព្រមទាំងអប់រំណែនាំដល់បងប្អូនអាជីវករនឹងអតិថិជនដែលបានធ្វើដំណើរមកផ្សារ។ ធ្វើការផ្សព្វផ្សាយដល់បងប្អូនទាំងអាជីវករទាំងអតិថិជន អោយពាក់ម៉ាស់ លាងសំអាតដៃនឹងសាប៊ូ អាល់កុលអោយបានជាប់ជាប្រចាំ ដើម្បីបង្ការឬទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជម្ងឺ(កូវីដ.១៩) តាមអនុសាស្ត្រដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឈ្លាសវៃ នឹងតាមគោលការរបស់ក្រសួងសុខាភិបាល៕ដោយ% ទូច រ៉ាវុធ