ព័ត៌មានជាតិ

បុរសជាប្តីដែលសម្លាប់ប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

(ភ្នំពេញ) យប់ថ្ងៃទី២៧ ខែមករានេះ បុរសជាប្តី សមត្ថកិច្ចឃាត់ខ្លួនបានហើយ ខណៈកំពុងដើរនៅតាមផ្លូវវេងស្រេង ក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យភ្នំពេញ៖ រហូតដល់យប់ថ្ងៃទី២៧ ខែមករា ឆ្នំា២០២៣នេះ បុរសជាប្តី ត្រូវបាននគរបាល ឃាត់ខ្លួនបានហើយ ខណៈកំពុងដើរនៅតាមផ្លូវវេងស្រេង នៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅ រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែរហូតវេលាម៉ោង ៥ល្ងាចថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើល ដឹងដល់កូនចៅ។ ជនសង្ស័យ ជាប្ដី ឈ្មោះ ស៊ាង សេត អាយុ ៥៩ឆ្នាំ ខណៈនេះ នគរបាល កំពុងតាមចាប់ខ្លួន។ ចំណែកស្រ្តីរងគ្រោះ ដែលស្លា.ប់ ឈ្មោះ លី សុភា អាយុ ៥៤ឆ្នាំ។ អ្នកទាំង២ រស់នៅក្នុងផ្ទះកើតហេតុ។នៅមុនពេលកើតហេតុ ប្ដីប្រពន្ធ ១គូនេះ ស្នាក់នៅក្នុងផ្ទះកើតហេតុតែ ២នាក់ទេ ដោយកូនចៅ ជាប់រវល់ចេញក្រៅអស់។ ប្ដី មានជំងឺសរសៃប្រសាទយូរមកហើយ កន្លងមក បានលេបថ្នាំព្យាបាលជំងឺជាប់ជាប្រចាំថែមទៀតផង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គាត់ពុំបានលេបថ្នាំសរសៃប្រសាទទៀតឡើយ ទើបសង្ស័យជំងឺរើឡើង ហើយក៏បានវាយសម្លាប់ស្រ្តី ជាប្រពន្ធបែបនេះតែម្ដង។ ខណៈពេលមានរឿងកើតឡើង ពុំមាននរណា បានដឹងភ្លាមៗនោះឡើយ សូម្បីតែកូនចៅពួកគាត់ ក៏អត់បានដឹងដែរ។ ប៉ុន្តែនៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃកើតហេតុ ពួកគាត់បានឃើញបុរសជាប្ដី ដែលកើតសរសៃប្រសាទនោះ កាន់ដែកបំពង់ទីប១ កំណាត់ដើរចេញពីក្នុងផ្ទះ។ ប៉ុន្តែពុំបានចាប់អារម្មណ៍ថា គាត់វាយសម្លា.ប់ប្រពន្ធបែបនេះឡើយ។ លុះច្រើនម៉ោងក្រោយមក ខណៈដែលកូនចៅគាត់ ចូលដល់ផ្ទះ ទើបដឹងបន្ទាប់ពីឃើញម្ដាយ ដេកស្លា.ប់នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ។ ជាលទ្ធផល បានរកឃើញស្រ្តីរងគ្រោះស្លាប់ដោយផុងលលាដ៍ក្បាល បន្ទាប់មក បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *