ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ២៨នាក់ និងដកហូតដាវសាំម៉ូរ៉ៃមួយចំនួន នៅមហាវិថីចោមចៅ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងចំពៀមកៅស៊ូប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃប្រមូលផ្តុំគ្នា និងជិះម៉ូតូអូសដាវធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា ក៏ធ្វើការឃាត់ឆែកឆេររកឃើញដាវសាំម៉ូរ៉ៃ ចំនួន៥ដើម និងចំពៀមកៅស៊ូ១ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ យកទៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *