(ភ្នំពេញ): ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសជល់មាន់តាមប្រព័ន្ធ online នៅសង្កាត់ កាកាប១ ខណ្ឌពោធិសែនជ័យ កំពុងបើកលេងយ៉ាងរំភើយ! សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ប្រភពពតិ៍មានបានឲ្យដឹងថា: ទីតាំងល្បែងសុីសង បញ្ជល់មាន់តាម(អនឡាញ)និងល្បែងជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងតារ៉ាងបាល់មួយកន្លែងនេះជាយូរណាស់មកហើយ! ប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។ ធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា: ម្ចាស់បនល្បែង ប្រើថ្នាំសណ្តំត្រូវហើយមើលទៅ? បានអាចរក្សាទុកមកដល់សព្វថ្ងៃនេះ ។👉សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក/ក្រុង/ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសុទ្ធសឹងជាអ្នកញៀនល្បែងមានម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាលកាកាប១ មិនដែលខ្វល់អើពើ ហាក់ធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ទាំងអស់ ទូទាំងប្រទេស។ តែសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះមិនបានយកចិត្តទុកដាក់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ។ហេតុនេះហើយ មហាជនគ្រប់មជ្ឈដ្ឋាននិងពលរដ្ឋនៅខណ្ឌពោធិសែនជ័យ សុំស្នើរដល់ឯកឧត្តម ខួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់កម្លាំងចុះត្រួតពិនិត្យ ក៏ដូចជាធ្វើការបង្ក្រាបទីតាំងតារាងបាល់បង្កប់ល្បែងស៊ីសងខាងលើនេះផងទាន៕ដោយ% ទូច រ៉ាវុធ
Related Articles
សំណាងណាស់ បើធ្លាក់លើមនុស្ស បើមិនស្លាប់ ក៏របួសធ្ងន់ដែរ, ធ្លាក់ថ្មពីអគារចាស់ ត្រូវរថយន្តបែកកញ្ចក់ខ្ទេច
ភ្នំពេញ÷បុគ្គលិកក្រុមហ៊ុនម្នាក់បានចតឡាន នៅខាងមុខកន្លែងធ្វើការ ត្រូវបានផ្ទាំងបំណែកថ្ម ធ្លាក់ពីលើផ្ទះចំកញ្ចក់ខាងមុខ រថយន្ត សំណាងណាស់ដែលមិនប៉ះពាល់ដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវព្រះមុនីវង្ស សង្កាត់សែនមនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ឈាមជ្រូក ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-BD 8348 ចតនៅកន្លែងនឹងរាល់ថ្ងៃ ស្រាប់តែនៅវេលាប្រហែលម៉ោង ៤ ជាងល្ងាច គេបានឃើញបំណែកផ្ទាំងថ្មធ្លាក់ ពីលើផ្ទះប្រជាពលរដ្ឋចំនឹងកញ្ចក់ពីខាងមុខរថយន្ត រងការខូចខាតយ៉ាងដំណំ សំណាងណាស់ដែលមិនត្រូវមនុស្ស។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់រួចទាក់ទងទៅខាងជំនាញ ចុះមកយករថយន្តខាងលើ ទៅរក្សាទុករង់ចាំដំណោះស្រាយនៅពេលក្រោយ៕
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូបនារីម្នាក់ ខណៈប្រជាពលរដ្ឋប្រតាយប្រតប់ជាមួយ រួចជ្រុះកាំភ្លើងខ្លី ហើយដកកាំភ្លើងបាញ់រំដោះខ្លួន នៅភ្នំពេញ
(ថ្ងៃទី 02 November 2020 ម៉ោង 3:19 pm) ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង នៅកន្លែងលក់បបរមួយកន្លែងស្ថិតនៅតាមផ្លូវលេខ១៦៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានកាំភ្លើងខ្លី១ដើម ក្រោយពេលពួកគេធ្វើសកម្មភាពឆក់យកកាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទនៅកន្លែងលក់បបរ ហើយរត់ឡើងម៉ូតូមិនទាន់ ត្រូវបានម្ចាស់របស់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយ ប្រតប់គ្នាធ្វើឲ្យជនសង្ស័យជ្រុះកាំភ្លើងខ្លីពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់រហូតផ្អើលដល់កម្លាំង ល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង ។ នារីរងគ្រោះ រៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានអង្គុយញ៉ាំបបរនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685 បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ និងទូរស័ព្ទ១គ្រឿងដែលរូបគាត់កំពុងតែ អង្គុយចុចលេងនៅកន្លែងលក់បបរកើតហេតុខាងលើ។ ពេលនោះរូបគាត់ក៏បានស្រែកឆោឡោហើយត្រូវបានប្រជាពលរដ្ឋនៅជិតនោះនាំគ្នាស្ទុះទៅប្រតាយប្រតប់ទាញ យកទូរស័ព្ទបានមកវិញ ហើយក៏បានទាញទម្លាក់ពីលើម៉ូតូ ។ ជនសង្ស័យបានស្រែកប្រាប់បក្ខពួក ដែលជាអ្នកបើកម៉ូតូឱ្យដកកាំភ្លើងខ្លីបាញ់ តែមិនទាន់បានដកចេញមកផង ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាទាញកៅអីគប់ទម្លាក់ពីលើម៉ូតូតែម្ដង រួចហើយបានវាយតប់គ្នាធ្វើឲ្យជនសង្ស័យជា អ្នកបើកម៉ូតូនោះជ្រុះកាំភ្លើងខ្លីម៉ាកK59ពីចង្កេះត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ផង ស្វាគមន៍ម្នាក់មួយដៃមួយជើងផង រហូតផ្អើលដល់កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ ចាប់វាយខ្នោះបានទាំង២នាក់បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីសាកសួរ […]
កម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥ នាក់ដកហូតបានថ្នាំញៀនមួយចំនួន នៅខណ្ឌដង្កោ
ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួនប្រុសស្រីចំនួន៥នាក់ ដកហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងក្រោយវត្តសំបួរមាស ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានស្រាវជ្រាវនិងបានសហកាជាមួយអាជ្ញារមូលដ្ឋានខណ្ឌដង្កោ ចុះបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះមាន(ស្រី២នាក់) និងហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន ៥ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕