ព័ត៌មានជាតិ

ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក​​ នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់

(ភ្នំពេញ) ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក​ …​ នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់នារីវ័យប្រហែល២៦ឆ្នាំម្នាក់ បានរងគ្រោះរហូតបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះ៣ល្វែង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច បុរីសម្បតិ្តមាស ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ។នារីដែលបាត់បង់ជីវិតនោះមានឈ្មោះ លក្ខ នៅក្នុងហ្វេសបុកឈ្មោះ អាមី អាយុប្រហែល២៦ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារអូឡាំពិក ។សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានដែលរងការឆាបឆេះនោះ ជាប្រភេទផ្ទះល្វែងទំហំ ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ហើយអគ្គិភ័យបានផ្តើមចេញពីផ្ទះឈ្មោះ ភុក ប៉ាវ ភេទប្រុស អាយុ៦៣ឆាំ្ន មុខរបរមន្រី្តក្រសួងអប់រំ បានខូចខាតទាំងស្រុង និងរាលដាលដល់លំនៅដ្ឋាន ក្បែរខាង២ល្វែង បង្កឱ្យឆេះផ្ទះ ឆេះរថយន្ត១គ្រឿង និងនារីម្នាក់បានបាត់បង់ជីវិត ។សមត្ថកិច្ចបានចុះអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង បានទប់ស្កាត់គ្រោះ អគ្គិភ័យនេះរលត់ទាំងស្រុង នៅម៉ោង៥ និង៣០នាទីព្រឹកព្រលឹម ថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយនោះទេ កំពុងស្រាវជ្រាវបន្ថែម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *