រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
Related Articles
សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយថ្នាក់ក្រោម លុបបំបាត់អាជីវកម្មល្បែងស៊ីសងតាមអនឡាញ តែថ្នាក់ក្រោមអត់ហ៊ាន ព្រោះល្បីថា ម្ចាស់ក្រុមហ៊ុនមានអ្នកមានអំណាចធំ ក្នុងជួររដ្ឋាភិបាល ម្នាក់ ធ្វើជាខ្នងបង្អែក
ខេត្តឧត្ដរមានជ័យ ៖ កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាអោយថ្នាក់ក្រោម ធ្វើការបិទលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ តែរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះ គ្មានអធិការដ្ឋាននគរបាលតាមបណ្ដាស្រុកក្រុង ឬក៏ស្នងការរដ្ឋាននគរបាលរាជធានីខេត្ត ឬក៏ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ហ៊ានបង្ក្រាបឡើយ ព្រោះល្បីថា ម្ចាស់ក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ មានអ្នកមានអំណាចធំ នៅពីក្រោយ ជាខ្នងបង្អែក ទើបធ្វើអោយអាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានបង្ក្រាប ព្រោះខ្លាចរបូតបាត់បង់តំណែង។ ជាក់ស្ដែង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារយើង បានរាយការណ៍មកថា មានល្បែងសុីសងតាមអនឡាញប្រភេទឆ្នោតឡូតូ និងមាន់ជល់ បានមកដល់កាំជណ្ដើរផ្ទះ របស់អ្នកភូមិអស់ហើយ គឺមានគ្រប់ភូមិនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយមានក្រុមញៀនល្បែងប្រមូលផ្ដុំក្បាលគ្នា លេងយ៉ាងអនាធិបតេយ្យ។សូមគោរពជម្រាបជូនសម្ដេច អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ក៏ដូចជាស្នងការនគរបាលខេត្ដឧត្ដរមានជ័យ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ក៏ដូចជាឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត គ្មានសមត្ថភាពបង្ក្រាប […]
: ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត HUMMER …
(ភ្នំពេញ): ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត HUMMER ដែលគេចខ្លួនក្រោយបង្កគ្រោះថ្នា.ក់ចរាចរណ៍បុក អ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យមានបួសនិងស្លាប់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីយកមកអនុវត្តច្បាប់ ។ សូមបញ្ជាក់ផងដែរថា ប្តីប្រពន្ធ និងកូនជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ជួបគ្រោះអកុសល ត្រូវរថយន្តម៉ាក HUMMER ១គ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ប្រពន្ធ នៅកន្លែងកើតហេតុ រីឯប្តីនិងកូនរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់ទៀត ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសម្នាក់បើករថយន្តដឹកសពសង្សារ ចូលសារភាពនៅកងរាជអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ បុរសម្នាក់បានបើករថយន្តជាមួយនឹងសពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានបុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។ ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។ ក្រោយពីដឹងថា […]