(ភ្នំពេញ): ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានចាត់ឲ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្ដល់ប័ណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំប្លេរ ជូនដល់អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។
Related Articles
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដែលកិច្ចប្រជុំនេះធ្វើនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
អង្គការមេត្តាធម្មជាតិ បានមកជួបសម្តែងការគួរសម និងសំណេះសំណាលពីបញ្ហាដីធ្លី និងសុំអនុសាសន៍គោលនយោបាយដីធ្លីក្នុងអាណត្តិថ្មី ជាមួយឯកឧត្តម សាយ សំអាល់
អង្គការមេត្តាធម្មជាតិ បានមកជួបសម្តែងការគួរសម និងសំណេះសំណាលពីបញ្ហាដីធ្លី និងសុំអនុសាសន៍គោលនយោបាយដីធ្លីក្នុងអាណត្តិថ្មី ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។កិច្ចជំនួបនេះបានបញ្ចប់ទៅដោយរលូន និងកក់ក្តៅបំផុត។
អ្នកនាំពាក្យក្រសួងបរិស្ថាន បង្ហាញបទល្មើសចំនួន៣ ដែលមានសកម្មភាពបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយតូចៗបន្តមាន
ក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញនូវបទល្មើសចំនួន៣ ដែលបន្តឱ្យសកម្មភាពកាប់បំផ្លាញព្រៃឈើធម្មជាតិ និងបរបាញ់សត្វព្រៃក្នុងលក្ខណៈទ្រង់ទ្រាយតូចៗ ឱ្យបន្តកើតមាននៅក្នុងតំបន់ការពារធនធានធម្មជាតិ ខណៈបទល្មើសធំៗ ត្រូវបានបង្ក្រាបទាំងស្រុង។ ការបង្ហាញពីបទល្មើសបំផ្លាញធនធានធម្មជាតិក្នុងទម្រង់ទ្រង់ទ្រាយតូចៗបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាឱកាសដឹកនាំយុវជនជាង៣០០នាក់ បោះជំរុំរយៈពេល ២ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគម្ពោតគយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះបង្ក្រាបរបស់គណៈការជាតិបង្ក្រាប និងទប់ស្កាត់ធនធានជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានបង្ក្រាបនូវបទល្មើសបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយធំៗ លែងមានទៀតហើយនូវម៉ាស៊ីនអារឈើ នៅកណ្តាលព្រៃ ឬការកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មខ្នាតធំ ប៉ុន្តែ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមានគោយន្ត មានម៉ូតូ និងអត់មានរូបភាពប្រជាពលរដ្ឋឈើលើស្មាដែលសមត្ថកិច្ចចាប់បាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទេ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបង្ហាញយ៉ាងដូច្នេះថា៖ «ស្ថានភាពនេះដែលកើតឡើង គឺទី១៖ មូលហេតុសំខាន់ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋ ដែលនៅជុំវិញតំបន់ការពារធនធានធម្មជាតិ, ទី២៖ គឺឈ្មួញមួយចំនួនបានញុះញង់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការធនធានធម្មជាតិ […]