(តាកែវ)% នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖ -ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។-ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។ បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ ។មូលហេតុ៖ ស្រវឹងស្រាជោគជាំ ។សូមបញ្ជាក់ថា៖ ក្រុមជនសង្ស័យខាងលើនេះ បានបង្កការអុកឡុកកាន់ដំបងដើរក្រវីពេញផ្លូវ ហើយពេលសមត្ថកិច្ចយើងបានចុះទៅដល់កើតហេតុ ពួកក្រុមជនសង្ស័យខាងលើក៏បានជេរប្រមាថមកលើសមត្ថកិច្ចតែម្តង។បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនក្រុមជនសង្ស័យខាងលើ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។លុះដល់វេលាម៉ោង១៨:៤០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រថយន្តរបស់ជនរងគ្រោះម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ។ មូលហេតុ: ជនបង្កជាមនុស្ស បែកថ្នាំ ។សូមបញ្ជាក់ថា៖ រថយន្តរងការខូចខាតកញ្ចក់បាំងក្រោយខាងឆ្វេង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។
Related Articles
ស្ត្រីវ័យ ៧១ ឆ្នាំម្នាក់ នៅស្រុកសូទ្រនិគម ដែលត្រូវបានគេសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ពេលនេះឃាតករចាប់ខ្លួនបានហើយ
ថ្ងៃទី 8 ខែធ្នូឆ្នាំ 2020 សៀមរាបៈ ស្ត្រីវ័យ ៧១ ឆ្នាំម្នាក់ នៅស្រុកសូទ្រនិគម ដែលត្រូវបានគេ សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ពេលនេះឃាតករ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាល ស្រុកសូទ្រនិគម បានតាមប្រមាញ់ចាប់ខ្លួនបានហើយ។ ករណីអំពើលួចមាន ស្ថានទោស ដោយប្រើ ប្រាស់អាវុធសាមញ្ញ កើតហេតុ នៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ទៅលើជនរងគ្រោះ ឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ ខាងលើ ដោយជនរងគ្រោះ បានបាត់បង់ទ្រព្យសម្បត្តិ រួមមាន មាសសន្លឹក ចំនួន៣តម្លឹង, ខ្សែ ក មាស […]
បន្ទាប់ពីធ្វើ អធិការកិច្ចរួច កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដេីម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន
បន្ទាប់ពីធ្វើ អធិការកិច្ចរួច កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រេចធ្វើសំណេីរទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដេីម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា ៤១ នៃ អនុក្រិត្យលេខ ២៩ អនក្រ ចុះថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០០២ ស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និង ធ្វើសំណេីរបង្កេីតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ ៕
រន្ធត់ណាស់រថយន្តបែនមួយគ្រឿងបុករថយន្តបាឡែនបណ្ដាលអោយ ស្លាប់នារីម្នាក់នឹងរងរបួស ៤នាក់…
ភ្នំពេញ ៖ នារីនាក់១បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យនឹងរងរបួសបែកមុខបែកមាត់មនុស្សចំនួន៤នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានរថយន្តបែនមួយគ្រឿងបេីកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តកាមរីបាឡែនពេញទំហឹងបណ្ដាលឲ្យគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវ ណតប្រីដស្ថិតក្នុងភូមិទ្រុងមាន់ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុមានរថយន្តបែនមួយគ្រឿងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A -2426 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកេីតហេតុក៏បានបុករថយន្ត camry បបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ- 2AA-8975 ធធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តបាឡែនរងការខូចខាតយ៉ាងដំណំទាំងនិងធ្វេីឲ្យមនុស្សប្រុសស្រីចំនួន៥នាក់កៀបជាប់នៅក្នុងរថយន្តបណ្ដាឲ្យនារីម្នាក់ស្លាប់នឹងរងរបួសបែកមុខមាត់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យចំនួន ៤ នាក់ដេីម្បីព្យាបាលរបួស។ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៍ទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងចុះមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនិតិវិធីច្បាប់៕ដោយ% ទូច រ៉ាវុធ