នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលបាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ពីវេទិកាធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រី កងកម្លាំង និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ ធានាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្ត ជាពិសេសក្នុងក្រុងព្រះសីហនុ មានការថយចុះ ប្រជាពលរដ្ឋមានការសាទរ និងគាំទ្រ ភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ក៏ទទួលបានភាពកក់ក្ដៅ។ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើនទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបទល្មើសគ្រឿងញៀន ដែលបើទោះបីជាប្រតិបត្តិការក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ បង្ក្រាបបានច្រើនករណី ដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង ៥ តោន ក៏មិនមែនមានន័យថា បញ្ហាគ្រឿងញៀនបានថយចុះនោះ។ ផ្ទុយទៅវិញ ឯកឧត្តមបានជំរុញឱ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍ ៣កុំ ១រាយការណ៍។ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់ និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ។ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនអង្គពិធី ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ អំពីការត្រៀមដាក់ចេញគោលការណ៍ណែនាំមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់ភាពគ្មានសណ្ដាប់ធ្នាប់ក្នុងដំណើរការដេញថ្លៃ និងការដាក់ចេញយន្តការធានាគុណភាពសមិទ្ធផលនៃគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងទាំងនោះ។សូមបញ្ជាក់ថា ឯកឧត្តម ម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម គួច ចំរើន ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕
Related Articles
ទីបំផុតជនសង្ស័យដែលបានកាប់ទៅលើបុរសពីរនាក់ឪពុកកូនយ៉ាងព្រៃផ្សៃបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ ធ្វើការចាប់ឃាត់ខ្លួនបានហើយ…
(កោះកុង) នៅថ្ងៃ ពុធ ទី ១៧ ខែ វិចិ្ឆការ ឆ្នាំ២០២១ វេលាម៉ោង៥÷៣០នាទីល្ងាច ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលជាស្នងការនគរបាលខេត្តកោះកុង និង សម្របសម្រួលនីតិវិធីដោយលោក វៃ ភារម្យ ព្រះរាជអជ្ញារង ក្រោមការដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ខេមរភូមិន្ទ បានកំណត់នឹងធ្វើការចាប់ឃាត់ខ្លួនបាននៅជនសង្ស័យម្នាក់ឈ្មោះ រិន វីរៈ ភេទប្រុស អាយុ២១ឆ្នាំ នៅត្រង់ចំនុចក្នុងព្រៃក្បែរកន្លែងចាក់សំរាម ស្ថិតក្នុងភូមិព្រែស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ហើយឥឡូវជនសង្ស័យកំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ហើយក្រោយពីចាប់ខ្លួនបានជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនិងបានបម្រុងយកសាំងដុតផ្ទះពិតប្រាកដមែនមូលហេតុដោយសារខ្លួនខឹងនឹងជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានបំបែកបំបាក់ខ្លួននិងអតីតគូដណ្ដឹងខ្លួនកាលពីជិត ១ឆ្នាំមុនទើបខ្លួនរៀបគម្រោងធ្វើសកម្មភាពនេះតែម្ដង បន្ទាប់អំពីការស៊ើបសួរជនសង្ស័យរួច សមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី។ហើយគួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើងនៅចំណុចភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ដោយជនសង្ស័យបានកាន់ដាវសាំមេរ៉ៃប្រវែងជិតមួយម៉ែត្រធ្វើសកម្មភាពកាប់មកលើជនរងគ្រោះជាច្រើនកាំបិតយ៉ាងព្រៃផ្សៃបំផុត ពេលនោះជនរងគ្រោះក៏បានរត់ចូលមកក្នុងផ្ទះស្រែកហៅកូនប្រុសរបស់ខ្លួនអោយជួយឪផង ពេលនោះកូនរបស់ជនរងគ្រោះក៏បានលោតពីលើគ្រែមកជួយឪពុកតែត្រូវជនសង្ស័យកាប់ទាំងឪទាំងកូនត្រូវជាច្រើនកាំបិតទៀតរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះជនសង្ស័យក៏បានត្រៀមសាំងមកជាមួយប៉ុនប៉ងដុតផ្ទះសម្លាប់ចោលទាំងពូជតែម្តងផងដែរ បន្ទាប់អំពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។បន្ទាប់អំពីជនសង្ស័យធ្វើការគេចខ្លួនអស់រយៈពេល ៣ ថ្ងៃនិងរហូតឈានមកដល់ល្ងាចថ្ងៃទី ១៧ […]
នគរបាលឆ្មក់បង្ក្រាបករណីជំរិតជនជាតិចិននៅក្រុងព្រះសីហនុ ខណៈជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួន និងរំដោះជនរងគ្រោះម្នាក់
ព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិនមួយក្រុម ដោយបានចាប់ជនជាតិចិនម្នាក់ ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូប៉ាវទូ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការគ្នាដេញតាមចាប់ប្រផាត់ប្រភីង រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិ០៤នាក់ និងរំដោះបានជនរងគ្រោះម្នាក់ជាជនជាតិចិន។ បើតាមលោកស្នងការ ជនរងគ្រោះឈ្មោះ ZHANG TAO អាយុ២៨ឆ្នាំ មុខរបរបើកកន្លែងផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖ *ទី១. ឈ្មោះ LAI XING YONG អាយុ៣២ឆ្នាំ មុខរបរអ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន […]
ឃាត់ខ្លួនក្មេងទំនើង២ក្រុមករណីវាយគ្នាទៅវិញទៅមកនៅក្នុងខ័ណ្ឌដូនពេញ
ភ្នំពេញ៖ ក្មេងទំនើង២ក្រុមត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនក្រោយពីពួកគេប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួស។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៤០នាទីទាបភ្លឺថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចតំបន់បឹងកកថ្មី ក្បែរហាងកាហ្វេអាម៉ាហ្សូន ផ្លូវ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា៖ នៅវេលាម៉ោងកើតហេតុខាងលើមានក្រុមក្មេងទំនើង២ក្រុម មួយក្រុមមានគ្នា៤នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានចេញពីផឹកស៊ីនៅម្តុំត្រើយម្ខាងជិតសណ្ឋារគារសុខា ខណ្ឌជ្រោយចង្វារ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក្មេងទំនើងទាំងពីរក្រុមបានប្រព្រិត្តអំពើហិង្សា វាយគ្នាទៅវិញទៅមកបណ្តាលអោយមានរបួសស្នាម។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលនគរបាលស្រះចកបានចុះទៅដល់នឹងឃាត់ខ្លួនបាន០៥នាក់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕