(ខេត្តកំពង់ស្ពឺ): នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយត្រូវតែងតាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ មកជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ ៕
Related Articles
ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។ លោក រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖ * គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា […]
នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យពលរដ្ឋខ្មែរខ្វះអង្ករ
តាកែវ ៖ ថ្លែងចេញពីទឹកដីនៃខេត្តតាកែវ ទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកសិករ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចបានបង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យប្រជាពលរដ្ឋខ្មែរខ្វះអង្ករ ទើបវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាសក្ដានុពល តែក៏ជាឱកាសព្រមគ្នាតែម្ដង។ សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «កូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ មូលហេតុអីបានខ្ញុំធានាថា មិនអាចសម្លាប់យើងបាន ធ្វើយ៉ាងមិចកុំឲ្យខ្មែរខ្វះអង្ករ ខ្វះអង្ករច្រកឆ្នាំង ចឹងបានជាវិស័យកសិកម្មឥលូវនេះ មិនមែនគ្រាន់តែជាសក្ដានុពល តែវាក៏ជាឱកាសព្រមគ្នា»។ បើតាមការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅលើពិភពលោកពេលកំពុងជួបជំងឺកូវីដ-១៩នេះ គេអាចកាត់បន្ថយការជិះយន្ដហោះ គេអាចផ្អាកដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន ម៉ូតូ ប៉ុន្តែគេមិនអាចផ្អាកអាហារសម្រាប់ច្រកក្រពះបានទេ នេះជាឱកាសសម្រាប់វិស័យកសិកម្ម។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យយកឱកាសកូវីដ-១៩ ពង្រីកទីផ្សារកសិកម្ម ដោយមិនមែនត្រឹមតែអង្ករនោះទេ មានម្សៅមី និងស្បៀងផ្សេងៗទៀត។ ដោយឡែក កម្មករដែលបាត់បង់ការងារធ្វើដោយការបិទរោងចក្រ ឬបិទសណ្ឋាគារ ត្រូវវិលត្រឡប់មកចូលរួមជំរុញការងារកសិកម្ម ជាមួយគ្រួសារ៕ដោយ%ទូច រ៉ាវុធ
នគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្តីពីករណី៖ ជួញដូរ សម្រួល ផ្តល់ទីតាំង និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន!
កណ្តាល៖ ជនសង្ស័យ ០៦ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី៖ ជួញដូរ សម្រួល ផ្តល់ទីតាំង និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។កាលពីថ្ងៃព្រហស្បត្តិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ សីហា គ.ស២០២១ វេលាម៉ោង ១៧ និង ៣០ នាទី ល្ងាចនៅចំណុច ភូមិ ពាមល្វែង ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនសង្ស័យ ០៦ នាក់ ( ឃាត់ខ្លួន )ទី១- ឈ្មោះ ជា ថាន់ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញលក់អេតចាយ មានទីលំនៅ […]