ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈ នៅខណ្ឌសែនសុខ និងខណ្ឌទួលគោក

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដចុះចែកម៉ាស របស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវទំនប់ពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងខណ្ឌទួលគោក នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

ម៉ាសសម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១លានម៉ាស ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចែកចាយបន្តទៅដល់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើដំណើរតាមដងផ្លូវ និងចែកជូនសមត្ថកិច្ច ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ពាក់ការពារឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ដែលបានឆ្លងទៅសហគមន៍ កាលពីថ្ងៃ២៨ វិច្ឆិកាកន្លងមក។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកម៉ាសទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ហើយក៏ចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈដែលធ្វើចរាចរណ៍មិនមានពាក់ម៉ាសផងដែរ។ លោកថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងប្រគល់ម៉ាសទៅឲ្យកងកម្លាំង ដើម្បីបន្តការចែកជូនប្រជាពលរដ្ឋនឹងការណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា៖ ម៉ាសចំនួន២លាន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ជាលើកទី១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយដល់ពេលនេះ សម្ដេចតេជោ បានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀត មករដ្ឋបាលរាជធានី ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍៕

adm

Leave a Reply

Your email address will not be published. Required fields are marked *