ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តហាយប្រ៊ីតរងរបួស

ភ្នំពេញ:បុរសនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនបង្កាន់ស្ដាំជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសដៃជើង…

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង ៥០ នាទីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ៥សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសនាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1HG-4338ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តកាមរីហាយប្រ៊ីត មួយគ្រឿងពណ៌សស្លាកលេខភ្នំពេញ2AF-3116បើកបរដោយបុរសម្នាក់រួមដំណើរនឹងកូនតូចបីនាក់ទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើត ក៏ជ្រុលទៅបុករថយន្តចំខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសដៃជើងចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាង សម្រុះសម្រួលគ្នា ដោយភាគីទាំងសងខាងយកម៉ូតូនិងរថយន្តទៅធ្វើរាងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *