នៅមុននេះបន្តិចតាមការផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា សំណើសុំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី សាងសង់ផ្លូវចំនួន១ខ្សែ ប្រវែង ១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយនោះ ដោយក្រសួងសម្រេចបើកការសង់សង់ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។សូមជម្រាបថា ផ្លូវមួយខ្សែរប្រវែង១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ចាប់ពីទីរួមស្រុកបន្ទាយមាស ក្នុងឃុំ ទូកមាសខាងលិច ទៅកាន់ស្ពានពោធិ៍តាស៊ុយ ព្រំប្រទល់កំពត-តាកែវ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ខូចខាតខ្លាំងជាយូរឆ្នាំ ជង្ហុកដក់ទឹកធំៗ បែកភក់វល់ ពិបាកខ្លាំងក្នុងការធ្វើដំណើរជាយូរឆ្នាំ ពលរដ្ឋស្នើរសុំច្រើនលើកច្រើនសារ ដោយកន្លងមកពុំមានការជួសជុលឲ្យបានល្អប្រសើរឡើយ។ក្រោមការយកចិត្តទុកដាក់ក៏ដូចជាការឆ្លើយតបនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវមួយខ្សែរខាងលើ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យមន្ទីរធ្វើលិខិតស្នើសុំគោលការណ៍ទៅក្រសួងអភិវឌ្ឍន៍ជនបទ។ ពេលនេះក្រសួង គ្រោងនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់DBST ។ សូមចូលរួមត្រេកអរជំនួសពលរដ្ឋ ស្រុកបន្ទាយមាស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តថ្មី ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងរដ្ឋបាលខេត្តទាំងមូល ៕
Related Articles
អភិបាលខេត្តតាកែវ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជាខេត្តនេះ ជាអធិរាជ «ពងទាកូន» នៅទូទាំងប្រទេស
ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា ខេត្តបានជាប់ឈ្មោះ ជាខេត្តអធិរាជពងទាកូន ដោយសារនាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ ហើយបានដាក់រហ័សនាមឲ្យបែបនេះ។ ក្នុងសន្និសទីសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ូច ភា បានឲ្យដឹងថា ពងទាកូនស្រែននោង ក៏ជាផលិតផលកសិកម្ម របស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ជាប់ជាផលិតផល នៃភូមិមួយផលិតផលមួយរបស់ខេត្ត។ លោកបន្តថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើង ដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រង ជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទា យកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង និងបញ្ចេញលក់លើទីផ្សារ។ លោកបញ្ជាក់ថា បច្ចុប្បន្ន ពងទាកូនស្រែននោង ត្រូវបានផ្គង់ផ្គង់លើទីផ្សារ ទូទាំងប្រទេស ដែលបានចូលរួមបង្កើតការងារ និងចំណូលជាច្រើន […]
ឆេះអគារឃ្លាំងដាក់សម្ភារនៃរោងចក្រ លីនស័ តិចថាយ៏ ដោយស្ថានភាពធ្ងន់ធ្ងរ មិនទាន់អាចពន្លត់បានភ្លាមៗទេ
ខេត្តព្រះសីហនុ៖នៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០ នាទី មានករណីអគ្គីភយ័មួយបានកើតឡើង ឆេះអគារឃ្លាំងដាក់សម្ភារនៃរោងចក្រ លីនស័ តិចថាយ៏ (ជ្រលក់ក្រណាត់) ស្ថិតក្នុងក្រុមទី៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យ ៤ គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២ គ្រឿង កងរាជអាវុធហត្ថខេត្ត ១ គ្រឿង កំពង់ផែស្វយ័តក្រុងព្រះសីហនុ ១ គ្រឿង ចេញអន្តរាគមន៍ពន្លត់ ។បច្ចុប្បន្នសកម្មភាពពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុកំពុងដំណើរការ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ជួយពន្លត់អគ្គិភយ័ឆេះឃ្លាំងក្នុងរោងចក្រមួយកន្លែង នៅជាប់ផ្លូវរថភ្លើងជិតទំនប់រលកនេះ បើតាមសមត្ថកិច្ចដែលចុះអន្តរាគមន៍នៅកន្លែងកើតហេតុប្រាប់ថា អគ្គិភ័យនេះមានស្ថានភាពធ្ងន់ធ្ងរ មិនទាន់អាចពន្លត់បានភ្លាមៗទេ ៕
អធិការខណ្ឌសែនសុខ៖ ថៅកែស្រីម្នាក់ ដែលវាយធ្វើបាបក្មេងស្រីជាឈ្នួលបម្រើ ជាច្រើនលើកច្រើនសារ នោះកម្លាំងលោកឃាត់ខ្លួនបានហើយកំពង់កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០១២១នេះលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា៖ ថៅកែស្រីម្នាក់ ដែលវាយធ្វើបាបក្មេងស្រីជាឈ្នួលបម្រើ ជាច្រើនលើកច្រើនសារ នោះកម្លាំងលោកឃាត់ខ្លួនបានហើយកំពង់កសាងសំណុំរឿងបញ្ជូនទៅតុលាកា ក្រោយពីទទួលពាក្យបណ្តឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ។ លោកអធិការបានអោយដឹងទៀតថា កម្លាំងរបស់លោកឃាត់ខ្លួនស្ត្រីដៃដល់ខាងលើ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។ ស្ត្រីសង្ស័យមានឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានប្រើអំពើហិង្សាលើក្មេងស្រីរស់នៅជាមួយ ដើម្បីនាំខ្លួនយកមកធ្វើការសួរចម្លើយបន្ថែម និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ គួរបញ្ជាក់ដែរថា ថៅកែស្រីឈ្មោះ មុំ ម៉ារីណា ជាម្ចាស់ហាងបោះដុំផលិតផលមកពីប្រទេសកូរ៉េ ប្រើគណនីហ្វេសប៊ុក ឈ្មោះ Heng Mariza ត្រូវបានសាច់ញាតិជនរងគ្រោះដាក់ពាក្យបណ្តឹងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់នៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ប្តឹងចោទប្រកាន់ករណីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ លើក្មេងស្រីម្នាក់ អាយុ១៦ឆ្នាំ ជាអ្នករស់នៅជាមួយបម្រើការងារក្នុងផ្ទះ។ បើតាមវីដេអូឃ្លីបមួយដែលបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ថៅកែស្រីរូបនេះ ក៏បានទទួលស្គាល់ថា ពិតជាបានប្រើអំពើហិង្សាលើឈ្នួលបម្រើ ប្រាកដមែន ៕ ដោយ៖ ទូច រ៉ាវុធ