(ខេត្តតាកែវ): បានដាក់ចេញនៅបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជាកិច្ចប្រជុំលើកដំបូងនោះ បានបញ្ជាដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា «ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត»។ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ។ឆ្លៀតនាឱកាសនោះ ថ្នាក់ដឹកនាំខេត្តខាងលើនេះ បានប្រកាសថា ក្នុងនាមរដ្ឋបាលខេត្ត គឺហាមឃាត់ដាច់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹងគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះ ក៏មិនមានក្នុងគំនិត របស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្សាយដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ គឺមិនបានដាច់ខាត៕
Related Articles
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យដាក់វិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន៧នាក់
ព្រៃវែង ៖ ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែ៖ ១. នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង តំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែង បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរ និងការទទួលប្រាក់។ ២. កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ក្រោយមកបានប្រគល់ជនទាំង០២នាក់ នោះឲ្យឱពុក-ម្តាយ ដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ […]
អ៊ុំស្រីធំចេញមុខសាជាថ្មី លើកដៃសំពះ យំអង្វរសុំ ទ្រី ដាណា លើកលែងទោសឲ្យបងស្រីខ្លួន ទ្រី សុផានិត ដោយគាត់សន្យាថា…
ភ្នំពេញ៖ មហាជនបានទទួលជ្រាបរួចហើយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២ នេះ អ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះ ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលធ្វើឡើងទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ទន្ទឹមនោះផងដែរ អ្នកស្រី ទ្រី សុផានិត ក៏បានបញ្ជាក់ទៅកាន់មហាជនតាមរយៈការឡាយក្តៅៗថា ការឃាត់ខ្លួនអ្នកស្រី ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ គឺត្រូវបានធ្វើឡើងពីសំណាក់ប្អូនស្រីបង្កើតរបស់ខ្លួន ទ្រី ដាណា ដែលបានផ្ទុះកំហឹង និងសម្រេចចិត្តប្តឹងរូបអ្នកស្រីដូចការចោទប្រកាន់ខាងលើ។ តាមរយៈការឡាយវីដេអូ នៅក្នុងរថយន្ត ខណៈសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន ទ្រី សុផានិត ក៏បានប្រាប់ត្រង់ៗថា អ្នកស្រីពិតជាបាននិយាយថាប្អូនស្រីខ្លួន ទ្រី ដាណា មានប្តី១ប្តី២ប្តី៣ប្រាកដមែន តែការនិយាយបែបនេះ អ្នកស្រីក៏ពុំបានបញ្ចេញឈ្មោះចំៗនោះដែរ។ តែយ៉ាងណា អ្នកស្រីក៏ទទួលយកកំហុសនេះ និងក៏បានអះអាងថា បានធ្វើការសម្រុះសម្រួលជាមួយប្អូនស្រីជាច្រើនលើករួចមកហើយផងដែរ តែ […]
អតីតតំណាងចែកចាយផ្តាច់មុខ CTM ដែលមានឈ្មោះ ណើ ចាន់ត្រា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនករណីឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចំនួន១២នាក់ ដោយប្រមូលលុយបានជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុម និងមិនទូទាត់លុយឲ្យម្ចាស់ប្រេនហើយបានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារបែជាយកលុយទៅទិញផ្ទះ និងសម្ភារៈនិយមលម្អខ្លួនទៅវិ។ ហើយពេលនេះលោកស្រី ទ្រី ដាណា បានបញ្ឈប់ ហើយចេញមុខប្តឹងរកយុត្តិធម៌ជូនបងប្អូនដែលរងគ្រោះទាំងអស់។ ករណីឃាត់ខ្លួនស្ត្រីខាងលើនេះនៅម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួន។ ដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង បើនៅតែរឹងរូសមិនចូលខ្លួន។ រហូតដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ណើ ចាន់ត្រា ដើម្បីបញ្ជូនទៅកាន់តុលាការ។ សូមជម្រាបថា ជនសង្ស័យឈ្មោះណើ ចាន់ត្រា បានទទួលប្រាក់កូនក្រុមជាតំណាងចែកចាយចំនួន១២នាក់ […]