(ភ្នំពេញ): ជនសង្ស័យប្លន់ម៉ូតូ និង ឆបោក (ទំលាក់យោង ធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ បណ្តាលខណ្ឌ នានា ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានកាំភ្លើងចំនួន២ដើមរួមទាំងវត្ថុតាងមួយចំនួនទៀត និង ធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០២៤នេះ។ លោកវរសេនីយ៍ឯកអេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ សរុប១៨នាក់ ដែលក្នុងនោះក្រុមចោរប្លន់(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារៈ និងលួចមានស្ថានទង្ងន់ទោសចំនួន១៥នាក់ និងក្រុមឆបោក (ធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ) ទំលាក់យោង ចំនួន៣នាក់៕
Related Articles
ប៉ិនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនម្នាក់ រត់គេចបាត់ពីរនាក់
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពរដ្ឋមួយកន្លែងបំណងប៉ិនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាមោង១ និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំមុខរបបមិនពិតប្រាកដស្នាក់នៅម្ដុំវត្តពោធិ៍ញាណ មានស្រុកកំណើតនៅខេត្តសៀមរាប។ យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់និងរុឺម៉កអេតចាយមួយគ្រឿង បើកមកឈប់ក្បែរផ្ទះរបស់គាត់ រួចបានធ្វើសម្មភាពគាស់ផ្ទះរបស់គាត់បំរុងលួចទ្រព្យសម្បត្តិ ដោយឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានម្នាក់ និងបក្សពួកពីរនាក់ទៀតបានបើករុឺម៉ករត់គេចខ្លួនដោយសុវត្តិភាព។ បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដេីម្បីធ្វេីកំណត់ហេតុនិងសាកសួរស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនសង្ស័យខាងលេីបានឆ្លើយសារភាពថា ខ្លួនគេនិងបក្សពួកពីរនាក់ទៀត ពិតជាគាស់ផ្ទះជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ធ្វេីសកម្មភាពបាន២ដង ដោយយប់នេះត្រូវម្ចាស់ផ្ទះចាប់បានទៀត ។ ក្នុងនោះជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានមកដាក់ពាក្យបណ្ដឹងដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ដោយ៖ ទូច រ៉ាវុធ
ជនជាតិចិនជាង៣០នាក់នាំគ្នាធ្វើកូដកម្មតវ៉ា ព្រោះថៅកែអត់បើកលុយឲ្យ ៣ខែ , បុរសជនជាតិចិនម្នាក់ ប្រុងលោតពីលើអគារសម្លាប់ខ្លួន
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី ២១ របស់អគារការដ្ឋានសំណង់មួយ យីហោ ជិនយ៉ាងស៊ីង ខណៈមានជនជាតិចិនជាង៣០នាក់ទៀត បាននាំគ្នាបិទផ្លូវ ធ្វើការតវ៉ាទាមទារ ឲ្យថៅកែបើកប្រាក់ខែចំនួន៣ខែ ឲ្យពួកគាត់ប្រមាណជាង៨០ម៉ឺនដុល្លារ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំណុចអគារ យីហោ ជិនយ៉ាងស៊ីង ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ទទួលផែនសំណង់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុមប្រហែលជាង៣០នាក់ក្នុងនោះមានកម្មករជនជាតិខ្មែរដែរ បាននាំគ្នាប្រមូលផ្ដុំ លើកស្លាកបដាបិទផ្លូវលេខ៥០៨តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែឲ្យចំនួន ៣ខែមកហើយ។ លុះក្នុងពេលធ្វើការរតវ៉ាមិនទាន់មានដំណោះស្រាយ ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ ឡើងទៅលើដំបូលអគារជាន់ទី ២១ ប៉ុនប៉ងលោតសម្លាប់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលហើយអាជ្ញាធរបានសម្របសម្រួលឲ្យចុះមកនិយាយនៅជាន់ផ្ទាល់ដីវិញ ។ កម្មករសរុប មានជាង៦០នាក់ មានខ្មែរ១០នាក់ ហើយអ្នកដែលនាំគ្នាមកបិទផ្លូវតវ៉ា គឺមានជាង៣០នាក់ ជាតំណាងដើម្បីឲ្យ ថៅកែក្រុមហ៊ុន បើកប្រាក់ខែឲ្យពួកគាត់ ដែលមានលុយចំនួនជាង៨០ម៉ឺនដុល្លារ តែពេលនោះមានអ្នកចេញមុខមកសម្របសម្រួល ដោយឲ្យលុយចំនួន២ម៉ឺនដុល្លារតែពួកកម្មករ […]
ខ្ជូតគួរឲ្យស្រលាញ់ហើយពូកែនិយាយទៀត ! ណាណា សម្តែងអារម្មណ៍ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង !
ភ្នំពេញ៖ មហាជនអ្នកលេងបណ្តាញសង្គមបា្រកដជាធ្លាប់បានស្គាល់ហើយ ក្មេងស្រីតូចម្នាក់ឈ្មោះ ណាណា ទាំងឆ្លាតស្អាតគួរឲ្យស្រលាញ់ថែមទាំងពូកែនិយាយពេលនេះបានធ្វើឲ្យអ្នកលេងបណ្តាញ សង្គមចាប់អារម្មណ៍ជាខ្លាំងតាមរយៈពាក្យសម្តីដ៏មានខ្លឹមសារ និងសម្លេងពិរោះដែលបានសម្តែងពីអារម្មណ៍របស់ខ្លួននៅក្នុងវីដេអូឃ្លីមមួយប្រមាណជាង២នាទី ដែលបានបង្ហោះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ជុំវិញការចាក់វ៉ាក់សាំងនៅកម្ពុជា ។បើតាមណាណាខ្ជូត(cute)បានលើកឡើងថា ណាណាចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ខ្លាំងណាស់ មូលហេតុដោយសារក្មេងស្រីរូបនេះសង្កេតឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ។ ម្យ៉ាងទៀតណាណាតែងនៅលក់ដូរជាមួយម៉ាក់របស់ណាណាផងដែលធ្វើឲ្យក្មេងស្រីតូចនេះកាន់តែព្រួយបារម្ភខ្លាំងចំពោះការឆ្លងវីរុសនេះទាំងមិនដឹងខ្លួន ។ ប៉ុន្តែទោះបីយ៉ាងណាក្តីណាសោកស្តាយដោយសារមិនទាន់គ្រប់អាយុសម្រាប់ចាក់នៅឡើយ ។ ក្រៅពីនេះណាណាក៏បានលើកអំពីបញ្ហាមួយចំនួនទៀតជុំវិញការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ ។បន្ទាប់ពីឃើញសារនេះភ្លាមបូករួមជាមួយនឹងភាពប៉ិនប្រសព្វរបស់របស់ណាណាផងពិតជាបានធ្វើឲ្យមហាជនលួចខ្នាញ់ចង់ប៉ិចថ្ពាល់ណាណាមិនតិចនោះទេ ។ មិនតែប៉ុណ្ណោះគេក៏សង្កេតឃើញមានមហាជនជាច្រើនចូលស៊ែរខាំម៉ិនបញ្ចេញមតិរបស់ខ្លួនចំពោះវីដេអូនខ្លីរបស់ណាណានេះ ។អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកវីដេអូរបស់ណាណាយកមកបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់របស់សម្តេចថែមទៀតផង ដោយរំលេចសាថា«សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩» ៕