ព័ត៌មានជាតិ

រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសោភណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈទូទាំងក្រុងប៉ោយប៉ែត

(ប៉ោយប៉ែត): រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសោភណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈទូទាំងក្រុងប៉ោយប៉ែត រដ្ឋបាលក្រុងប៉ោយប៉ែត សង្កេតឃើញថាមានបងប្អូនជាម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរក្រុង សង្កាត់ ភូមិ ក្នុងការរៀបចំសោភណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។ក្នុងនាមរដ្ឋបាលក្រុង សូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមលើការងារនេះ ដើម្បីជាការចូលរួមកែលម្អសោភណភាព អនាម័យបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរថែមទៀត រដ្ឋបាលក្រុង សូមធ្វើការណែនាំស្តីពីការ រៀបចំសោភណភាព អនាម័យ បរិស្ថាន និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ពាណិជ្ជកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដូចខាងក្រោម៖ ១. ហាមចតយានយន្តគ្រប់ប្រភេទលើផ្លូវថ្មើជើងតាមបណ្តោយសងខាងផ្លូវជាតិលេខ៥២. ក្រុមហ៊ុនដឹកអ្នកដំណើរត្រូវរកទីកន្លែងចំណតរថយន្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ មិនអនុញ្ញាតឱ្យចតលើផ្លូវសាធារណៈ៣. ហាមសាងសង់សំយាប រោងតូច គ្រប់ប្រភេទមកលើផ្លូវសាធារណៈ ការសាងសង់ត្រូវដកចំណីផ្លូវ ចាប់ពី ២ម៉ែត្រ ទៅ ៤ ម៉ែត្រ ពីចិញ្ចើមផ្លូវ និងការសាងសង់សំណង់រឹង (លំនៅដ្ឋាន ឃ្លាំង ឬរបង) ត្រូវមកសុំច្បាប់ តាមរយៈការិយាល័យច្រកចេញចូលតែក្រុងជាមុនសិន៤. ហាមដាក់តាំងទំនិញលក់ដូរគ្រប់ប្រភេទលើផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈ ៥. ម្ចាស់អចលនទ្រព្យ (ដី) នៅតាមដងផ្លូវជាតិ ឬទីប្រជុំជនក្នុងក្រុង ត្រូវធ្វើរបងហ៊ុមព័ទ្ធ និងដាក់ស្លាកហាមមិនឱ្យចោលសំរាមលើដីរបស់ខ្លួន៦. ត្រូវជួយសម្អាតអនាម័យបរិស្ថាននៅមុខផ្ទះ ឬជុំវិញផ្ទះរៀងៗខ្លួនជាប្រចាំ នឹងត្រូវរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម ជាពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវភ្ជាប់សេវាសំរាមជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម និងហាមដុត ឬចោលសំរាមលើផ្លូវសាធារណៈ ឬដីទំនេរ៧. ម្ចាស់អចលនទ្រព្យ (ដី) នៅអមសងខាងផ្លូវជាតិ និងទីប្រជុំជនត្រូវកាប់ឆ្ការព្រៃលើដីរបស់ខ្លួនជាប្រចាំ យ៉ាងតិច ៣ខែម្តង៨. ហាមរថយន្តដឹកខ្សាច់ថ្មធុនធ្ងន់ រថយន្តក្រឡុកស៊ីម៉ងត៍ និងរថយន្តដឹកដីបើកបរទីប្រជុំជនក្នុងក្រុងពេលរដូវភ្លៀងធ្លាក់ ឬដីសើម៩. ត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ឱ្យបានទាន់ពេលវេលាចំពោះករណីឃើញមានចោរឆក់ ប្លន់ គ្រឿងញៀន អំពើហិង្សា អគ្គិភ័យ សកម្មភាពផ្សេងៗទៀតដែលជាអំពើអសន្តិសុខសង្គម។ចំពោះម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ពាណិជ្ជកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងឡាយណា មិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលក្រុងនឹងចាត់ក្រុមការងារចុះពិនិត្យ មានវិធានការរួមមាន៖ បិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារៈ រុះរើសំណង់ … ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕/

adm

Leave a Reply

Your email address will not be published. Required fields are marked *