(កោះកុង) នៅថ្ងៃ ពុធ ទី ១៧ ខែ វិចិ្ឆការ ឆ្នាំ២០២១ វេលាម៉ោង៥÷៣០នាទីល្ងាច ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលជាស្នងការនគរបាលខេត្តកោះកុង និង សម្របសម្រួលនីតិវិធីដោយលោក វៃ ភារម្យ ព្រះរាជអជ្ញារង ក្រោមការដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ខេមរភូមិន្ទ បានកំណត់នឹងធ្វើការចាប់ឃាត់ខ្លួនបាននៅជនសង្ស័យម្នាក់ឈ្មោះ រិន វីរៈ ភេទប្រុស អាយុ២១ឆ្នាំ នៅត្រង់ចំនុចក្នុងព្រៃក្បែរកន្លែងចាក់សំរាម ស្ថិតក្នុងភូមិព្រែស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ហើយឥឡូវជនសង្ស័យកំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ហើយក្រោយពីចាប់ខ្លួនបានជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនិងបានបម្រុងយកសាំងដុតផ្ទះពិតប្រាកដមែនមូលហេតុដោយសារខ្លួនខឹងនឹងជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានបំបែកបំបាក់ខ្លួននិងអតីតគូដណ្ដឹងខ្លួនកាលពីជិត ១ឆ្នាំមុនទើបខ្លួនរៀបគម្រោងធ្វើសកម្មភាពនេះតែម្ដង បន្ទាប់អំពីការស៊ើបសួរជនសង្ស័យរួច សមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី។ហើយគួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើងនៅចំណុចភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ដោយជនសង្ស័យបានកាន់ដាវសាំមេរ៉ៃប្រវែងជិតមួយម៉ែត្រធ្វើសកម្មភាពកាប់មកលើជនរងគ្រោះជាច្រើនកាំបិតយ៉ាងព្រៃផ្សៃបំផុត ពេលនោះជនរងគ្រោះក៏បានរត់ចូលមកក្នុងផ្ទះស្រែកហៅកូនប្រុសរបស់ខ្លួនអោយជួយឪផង ពេលនោះកូនរបស់ជនរងគ្រោះក៏បានលោតពីលើគ្រែមកជួយឪពុកតែត្រូវជនសង្ស័យកាប់ទាំងឪទាំងកូនត្រូវជាច្រើនកាំបិតទៀតរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះជនសង្ស័យក៏បានត្រៀមសាំងមកជាមួយប៉ុនប៉ងដុតផ្ទះសម្លាប់ចោលទាំងពូជតែម្តងផងដែរ បន្ទាប់អំពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។បន្ទាប់អំពីជនសង្ស័យធ្វើការគេចខ្លួនអស់រយៈពេល ៣ ថ្ងៃនិងរហូតឈានមកដល់ល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២១ នេះក្រោមការប្រតិបត្តិការនិងដឹកនាំកម្លាំងជំនាញផ្ទាល់ដោយលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ ដែលជាអធិការនគរបាលក្រុងក៏បានកំណត់នូវមុខសញ្ញានិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រិន វីរៈ នេះបានតែម្ដង។អញ្ចឹងទេបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារជនរងគ្រោះមានសេចក្តីរីករាយជាអានេកនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ គង់ មនោ ដែលជាស្នងការនគរបាលខេត្តកោះកុង ព្រមទាំងលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ ដែលជាអធិការនគរបាលក្រុង ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់លះបង់ពេលវេលាដ៏មានតម្លៃបង្ហាញនូវសមត្ថភាពពិតៗបំពេញនូវកាតព្វកិច្ចនិងតួនាទីមន្រ្តីដ៏ល្អបំផុត ជូនបងប្អូនប្រជាពលរដ្ឋរបស់យើងហើយជាចុងក្រោយបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះសូមប្រសិទ្ធិពរជ័យ សីរីសួស្តី វិបុលសុខ គ្រប់ប្រការចូលមានដល់លោកពូស្នងការនគរបាលខេត្ត ព្រមទាំងលោកអធិការនគរបាលក្រុង ឱ្យជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពល: និងមានសុខភាពល្អបរិបូណ៍ ព្រមទាំងសម្រេចគ្រប់ភារកិច្ចកុំបីអាក់ខានឡើយ៕
Related Articles
ករណីគ្រោះថ្នាក់ចរាចរណ៍ : អធិការរងស្រុកកៀនស្វាយម្នាក់ និងនិងនាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋម្នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់…
(ភ្នំពេញ): អធិការរងស្រុកកៀនស្វាយម្នាក់ នាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់បានស្លាប់ និងអ្នករួមដំណើរ ៣នាក់ទៀត (នារី២នាក់ បុរសម្នាក់) បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត កាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងកើតវត្តចម្ប៉ា សង្កាត់ក្បាលកោះ ខណខណ្ឌច្បារអំពៅ។ ជនរងគ្រោះដែលស្លាប់ ទី១.ឈ្មោះ ហេង សុីថារ៉ូ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជាអធិការរងស្រុកកៀនស្វាយ។ទី២.ឈ្មោះ ម៉ាន រ៉ាវី អាយុ២០ឆ្នាំជាង មានតួនាទីជានាយរងប៉ុស្ថិ៍ដីឥដ្ឋ។
សមត្ថកិច្ចខណ្ឌច្បារអំពៅបានប្រើកណ្តាប់ដៃដែកចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែងនឹងបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន ១៤នាក់រួមនិងវត្ថុតាងមួយចំនួនក្នុងសង្កាត់និរោធ
(ភ្នំពេញ) កម្លាំងនគរបាលខណ្ឌច្បារអំពៅចុះបង្រ្កាបទីតាំងកន្លែងបើកល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នៅដីឡូត៍គ្មានលេខ មួយកន្លែងដែលស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេង ជល់មាន់១៤នាក់៖ ១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ២-ឈ្មោះយ៉ាសុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុង ព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ៣-ឈ្មោះឡេងរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ។ ៤-ឈ្មោះជ គង់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិ ខ្មែរ មុខរបរ លក់ដូរស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ៥-ឈ្មោះសាន ពិនណា ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ […]
ពិតជាលឿនណាស់! ពេលនេះលោកបានបញ្ជាឱ្យជួសជុលផ្លូវមួយខ្សែបែកភក់រាប់ឆ្នាំ ឱ្យក្លាយជាផ្លូវកៅស៊ូជូនពលរដ្ឋ…
នៅមុននេះបន្តិចតាមការផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា សំណើសុំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី សាងសង់ផ្លូវចំនួន១ខ្សែ ប្រវែង ១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយនោះ ដោយក្រសួងសម្រេចបើកការសង់សង់ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។សូមជម្រាបថា ផ្លូវមួយខ្សែរប្រវែង១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ចាប់ពីទីរួមស្រុកបន្ទាយមាស ក្នុងឃុំ ទូកមាសខាងលិច ទៅកាន់ស្ពានពោធិ៍តាស៊ុយ ព្រំប្រទល់កំពត-តាកែវ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ខូចខាតខ្លាំងជាយូរឆ្នាំ ជង្ហុកដក់ទឹកធំៗ បែកភក់វល់ ពិបាកខ្លាំងក្នុងការធ្វើដំណើរជាយូរឆ្នាំ ពលរដ្ឋស្នើរសុំច្រើនលើកច្រើនសារ ដោយកន្លងមកពុំមានការជួសជុលឲ្យបានល្អប្រសើរឡើយ។ក្រោមការយកចិត្តទុកដាក់ក៏ដូចជាការឆ្លើយតបនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវមួយខ្សែរខាងលើ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យមន្ទីរធ្វើលិខិតស្នើសុំគោលការណ៍ទៅក្រសួងអភិវឌ្ឍន៍ជនបទ។ ពេលនេះក្រសួង គ្រោងនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់DBST ។ សូមចូលរួមត្រេកអរជំនួសពលរដ្ឋ ស្រុកបន្ទាយមាស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តថ្មី ឯកឧត្តម ម៉ៅ […]