យោងសេចក្តីជូនដំណឹងលេខ២៤៥ សជណ ព.ម ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ របស់ក្រសួង ព័ត៌មាន សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមអំពាវនាវដល់ សមាជិក សមាជិកា អង្គភាពសារព័ត៌មានដែលជាសមាជិកសមាគមទាំងអស់ ព្រមទាំងអង្គភាពសារព័ត៌នានា និងមហាជនទាំង អស់ សូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីពី “ការបើកការដ្ឋានសាងសង់គម្រោង ព្រែកជីកហ្វូណន តេជោ” ដែលជាគម្រោងជាប្រវត្តិសាស្ត្រ គម្រោងរបស់ខ្មែរ ធ្វើឡើងដោយខ្មែរ និងដើម្បីខ្មែរគ្រប់គ្នា ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះជាព្រឹត្តិការណ៍ប្រវិត្តិសាស្ត្រ និងជាមរតក សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗ ជំនាន់ត្រូវចងចាំនូវ គុណតម្លៃ និងអត្ថប្រយោជន៍ ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងជានយោបាយផ្លូវទឹករបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាមន័យ និងខ្លឹមសារដូចបានជម្រាបជូនខាងលើ សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមអំពាវនាវដល់ សមាជិក សមាជិកាទាំងអស់ ព្រមទាំងអ្នកសារព័ត៌មាននានា មេត្តាចូលរួម ផ្សព្វផ្សាយ នូវគ្រប់សកម្មភាព នៃការអភិវឌ្ឍ ជាប្រវត្តិសាស្ត្រនេះឲ្យបានទូលំទូលាយ ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិផងដែរ ។សូមសមាជិក សមាជិកា អ្នកសារព័ត៌មាន និងមហាជនទាំងអស់ មេត្តាទទួលនូវការគោរពរាប់អានអំពីខ្ញុំ។
Related Articles
ខ្លោចផ្សាណាស់! មកមើលទិដ្ឋភាព ម្តាយដង្ហែរស ពកូនៗ និងប្តី ទាំងទឹកភ្នែក ដៃបានត្រឹមអោបរូបថត ហើយនិយាយថា កូនៗកើតជាតិណាសូមអោយ…
កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីដ៏សាហាវមួយបានកើតឡើង ដោយប្រពន្ធបានមកដល់ផ្ទះ ក៏ឃើញកូនស្រីរបស់ខ្លួនទាំង ៣ នាក់ បានស្លា ប់ ហើយប្តីខ្លួនក៏ច ងក រ សម្លា ប់ខ្លួនឯង ទៀត បង្កការភ្ញាក់ផ្អើលទាំងយប់ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហើយខណៈពេលនេះ ម្ដាយរបស់កូនស្រីទាំង ៣ ខាងលើ យំហើយស្ទើរតែខ្លាចជាមនុស្សបាត់សតិហើយ ឃេីញតែអង្រួនជេីងកូនរហូត ហេីយស្រែកយំបោកខ្លួន អស់រលីងពីក្នុងខ្លួនហេីយ គ្រាន់តែមេីលក៍ហូរទឹកភ្នែកដែរ។ នេះដោយសារតែគាត់ប៉ះពាល់នៅអារម្មណ៍បាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ច្រើនពេក ទើបធ្វើចិត្តមិនបាន។ហើយនៅពេលនេះផងដែរ ម្តាយរបស់កូនស្រីទាំង ៣ និងប្តី រួមទាំងអ្នកចូលរួមក្នុងពិធីបុណ្យស ព បានដង្ហែទៅកាន់កន្លែងបូជាហើយ ក្នុងទិដ្ឋភាពដ៏សែនខ្លោចផ្សារបំផុត ដោយអ្នកម្តាយដើរបណ្តើរ កាន់រូបថតកូន និងប្តី ហើយទន្ទេញតែពាក្យថា កូនអើយកើតជាតិណាៗ អោយស្អាតចឹងទៀត ពិតជាសែនរំជួលចិត្តណាស់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:ប្រភព៖ https://khmernews.co/
រន្ធត់ណាស់ ! យុវជន៣នាក់ ដា ច់.ក និង បែ ក ខួរ ម្នាក់ទៀត រ បួ ស ធ្ងន់ ដោយសារជួបហេតុការណ៍…
(ភ្នំពេញ)៖ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅចំណុចខាងក្រោយពេទ្យឯករាជ្យ១ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះ.ឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំ,មុខរបរធ្វើការនៅសិប្បកម្មទឹកកកមានស្រុកកំណើតនៅស្រុកកំពង់ត្រាច,ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ,មុខរបរធ្វើកានៅសិប្បកម្មទឹកកកជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នក.របួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរជាមួយគ្នាដូចជន.រង.គ្រោះ.ខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៧,ពាក់ស្លាកលេខ(តាកែវ1C3687)ជិះឌុបគ្នា៣នាក់។ ចំណែកភាគីរថយន្តជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កខាងក្បាលមានពណ៌សពាក់ផ្លាកលេខ(កំពង់ស្ពឺ3A1534)និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខ(ព្រះសីហនុ4A3896)។បើតាមនារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ី.ស្រា.ក្រឡុក.នៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាព.ស្រវឹ.ង.ហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ
សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) ព្រមទាំងសមាជិក សមាជិកាផ្ញើសារលិខិរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ
លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុលតាងនាមថ្នាក់ដឹកនាំសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) ព្រមទាំងសមាជិក សមាជិកា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានក្តីរន្ធត់និងការសោកស្តាយយ៉ាងក្រៃលែង ដែលបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សូមចូលរួមរំលែកទុក្ខ និងការសោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន […]