ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារប្រព័ន្ធផ្សព្វផ្សាយពិនិត្យមើលទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធបើកជាផ្លូវការនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅព្រែកតាកែវ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
Related Articles
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់…
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ជាមួយនោះក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ។(ព័ត៌មានបឋម)
ល្បីថាបនល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ បើកលេងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ នៅក្នុងទឹកដី ខណ្ឌចំការមន…
(រាជធានីភ្នំពេញ) អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាបពិតជា គឃ្លើនមែនម្ចាស់ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងដំណើរការបើកលេងហាក់ដូចមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះធ្វើការបង្រ្កាបឡើយ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ គេដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះរួចហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការបង្រ្កាប ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពនោះឡើយ ពលរដ្ឋឃើញទង្វើនេះធ្វើឲ្យពួកគាត់រស់នៅភ័យខ្លាចបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ កើតមានឡើង ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម សូមរំលឹកថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់ ឲ្យលោកអភិបាល រាជធានី ទាំង២៥ ខេត្តក្រុង ត្រូវតែបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បែរជាបណ្តែតបណ្តោយឲ្យកើតមានល្បែងសុីសងខុសច្បាប់ បើកលេងបានយ៉ាងអបាធិបតេយ្យនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ គ្មានការបង្រ្កាបចេញផ្សាយនៅថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០២២៕
គ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់! យ៉ាងហោចណាស់មនុស្សម្នាក់បានស្លា-ប់ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរ នៅស្រុកស្រុកក្រគរ…
(ខេត្តពោធិ៍សាត់): ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រន្ធត់ណាស់! រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងពេលមេឃកំពុងភ្លៀង លុះមកដល់ចំណុចផ្លូវកោង ក៏រអឹលក្រឡាប់រថយន្តទៅបុកនឹងបង្គោលភ្លើង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស ចំនួន០៨នាក់។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ០៤ និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០ និង១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពពីលោកវរសេនីយ៍ត្រី នូវ តាល់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលចរាចរណ៍ផ្លូវគោគ បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ ក្នុងពេលមេឃកំពុងភ្លៀងរលឹម មានរថយន្ដម៉ាកTOYOTA ហាយយ៉ាស មួយគ្រឿង ព័ណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8834 បានដឹកអ្នកដំណើរ ដោយបើកបររថយន្ត ពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏បានរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកនឹងខឿនចែកទ្រូងផ្លូវ រួចបោកផ្ទុបទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស០៧នាក់ រួមមាន៖ […]