(ភ្នំពេញ)៖ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅចំណុចខាងក្រោយពេទ្យឯករាជ្យ១ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះ.ឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំ,មុខរបរធ្វើការនៅសិប្បកម្មទឹកកកមានស្រុកកំណើតនៅស្រុកកំពង់ត្រាច,ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ,មុខរបរធ្វើកានៅសិប្បកម្មទឹកកកជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នក.របួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរជាមួយគ្នាដូចជន.រង.គ្រោះ.ខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៧,ពាក់ស្លាកលេខ(តាកែវ1C3687)ជិះឌុបគ្នា៣នាក់។ ចំណែកភាគីរថយន្តជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កខាងក្បាលមានពណ៌សពាក់ផ្លាកលេខ(កំពង់ស្ពឺ3A1534)និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខ(ព្រះសីហនុ4A3896)។បើតាមនារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ី.ស្រា.ក្រឡុក.នៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាព.ស្រវឹ.ង.ហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ
Related Articles
បុរសម្នាក់ឆក់ខ្សែរភ្លើងធ្លាក់ពីលើអគារស្លាប់
(ព័ត៌មានបឋម) ករណីបុរសម្នាក់ឆក់ខ្សែរភ្លើងធ្លាក់ពីលើអគារ ស្លាប់ភ្លាមៗនៅកើតហេតុតែម្តង ករណីនេះនៅផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិសែនជ័យ ជនរងគ្រោះមានស្រុកកំណើតនៅស្រុក ស្ទោងខេត្ត កំពង់ធំ(ព័ត៌មានលំអិតយើងខ្ញុំផ្សាយពេលក្រោយ)៕0975856007
ដំណឹង!! ក្រសួងធម្មការ ហាមការដើររៃអង្គាសបច្ច័យតាមទីសាធារណៈ ដែលនាំឱ្យបាត់បង់តម្លៃពុទ្ធសាសនា នៅឱកាស…
ក្រសួងធម្មការ និងសាសនា នាពេលថ្មីៗនេះ បានណែនាំដល់អាចារ្យ និងគណៈកម្មការវត្ត ហាមដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ ទីប្រជុំជន គេហដ្ឋាន ។ល។ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងតម្លៃព្រះពុទ្ធសាសនា នៅក្នុងឱកាសបុណ្យកឋិនទាន ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ ៣១ ខែតុលា ឆ្នាំ២០២០។យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ផងដែរថា រាល់ការរៀបចំបុណ្យកឋិនទាន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការការពារកូវីដ១៩ ព្រមទាំងអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល គឺត្រូវរៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ចំពោះពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស ក្រមា កន្សែង ឬប្រើប្រាស់ក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ៕
ល្បីថាបនល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ បើកលេងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ នៅក្នុងទឹកដី ខណ្ឌចំការមន…
(រាជធានីភ្នំពេញ) អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាបពិតជា គឃ្លើនមែនម្ចាស់ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងដំណើរការបើកលេងហាក់ដូចមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះធ្វើការបង្រ្កាបឡើយ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ គេដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះរួចហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការបង្រ្កាប ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពនោះឡើយ ពលរដ្ឋឃើញទង្វើនេះធ្វើឲ្យពួកគាត់រស់នៅភ័យខ្លាចបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ កើតមានឡើង ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម សូមរំលឹកថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់ ឲ្យលោកអភិបាល រាជធានី ទាំង២៥ ខេត្តក្រុង ត្រូវតែបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បែរជាបណ្តែតបណ្តោយឲ្យកើតមានល្បែងសុីសងខុសច្បាប់ បើកលេងបានយ៉ាងអបាធិបតេយ្យនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ គ្មានការបង្រ្កាបចេញផ្សាយនៅថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០២២៕