សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា : ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។
Related Articles
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន មានគ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតចំនួន ១៤លើក
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក)។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ ៥ នាក់
ភ្នំពេញ ៖ ជនសង្ស័យ ៥នាក់ ក្លែងក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ខណៈដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបេីយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែងខណ្ឌដង្កោ ហេីយឃេីញក្រុមជនសង្ស័យខាងលេីមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី បានធ្វេីឫកពាព្រងេីយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជា មន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិច។ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតដល់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទើបឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀត។ ក្រោយមក កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕
កម្លាំងសមត្តកិច្ចបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ឃាត់ខ្លួនមនុស្ស 2នាក់ នៅមណ្ឌលគិរី
១០.០៣.២០២១ ខេត្តមណ្ឌលគិរី៖ ការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចផ្លូវកែងជិតផ្ទះក្រហមស្ថិតក្នុងភូមិឡាប៉ាខេស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រថយន្តមួយគ្រឿងដឹកឈើហុបធំៗ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមា ចុះបង្ក្រាបយកទៅរក្សាទុក។ យុទ្ធនាការបង្ក្រាបរថយន្តដឹកឈើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកម្មករលើកឈើចំនួន២នាក់ តែអ្នកបើកបរបានចុះរត់បាត់ស្រមោលហើយ ។ ចំពោះអ្នកប្រព្រឹត្តក៏សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណដែរ។ឯវត្ថុតាងនោះមានរថយន្តកាមរីកាត់គូទ និងឈើនៅលើរថយន្ត ត្រូវបានសមត្ថកិច្ចនាំយក ទៅរក្សាទុកនៅស្នាក់ការបរិស្ថានដែនជម្រកការពារសត្វព្រៃស្រុកកែវសីមា។ បចុប្បន្ន ជនសង្ស័យជាកម្មករលើកឈើនោះត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕