ម៉ោង១១យប់ថ្ងៃ៣១តុលា២០២៤ចៅណន សុខហេងបានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូននិងក្រុមគ្រួសារវិញក្រោមការរៀបចំរបស់លោកជួន ណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។សូមអរគុណគ្រប់តួអង្គពាក់ពន្ធដែលបានចូលរួមដោះស្រាយរឿងនេះពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គមជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះដោះស្រាយបានតិចជាង២០ម៉ោង។ជូនពរ ចៅណន សុខហេងនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន៕
Related Articles
😭🙏👏 កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក ពូក្រឹម អ៊ូ ប៉ុណ្ណារ៉ាត់ ប្រារពពិធីបុណ្យស-ពដ៍ធំអូរអរ ជូន នាយស្វីត ដោយមានវត្តមានតារាកំប្លែងជើងចាស់ជូនដំណើរលាគ្នាលើកចុ-ងក្រោយ
កំសត់ ស្រណោះណាស់😭🙏👏 កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក ពូក្រឹម អ៊ូ ប៉ុណ្ណារ៉ាត់ ប្រារពពិធីបុណ្យស-ពដ៍ធំអូរអរ ជូន នាយស្វីត ដោយមានវត្តមានតារាកំប្លែង ជើងចាស់ជូនដំណើរលាគ្នាលើកចុ-ងក្រោយ”ពួកយេីងបានមកលានាយជាលេីកចុងក្រោយហេីយបន្ទាប់ពីបេសកម្មត្រូវបានបញ្ចប់😥គ្មានអ្វីត្រូវនិយាយក្រៅពីពាក្យថាសោកស្តាយ និងក្តីអាលោះអាល័យជាពន់ពេក សូមវិញ្ញាណក្ខន្ធរបស់នាយបានទៅកាន់ឋានសុគតិភព🙏 ក្នុងនាមជាមិត្តរួមអាជីព សូមគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលជានិច្ចជាកាលតែងតែគិតគូដល់សិល្បះនិយាយជារួម និងនិយាយដោយឡែកលោកបានជួយដល់តារាកំប្លែងនាយស្វិតតាំងពីការព្យាបាលនៅមន្ទីរពេទ្យរហូតដល់ដំណាក់កាលចុងក្រោយពុំអាចជួយជីវិតនាយចេញបានពីជំងឺដ៏កាចសាហាវនេះ មិនតែបុណ្ណោះលោកទាំងពីរក៏បានជួយជាថវិកាសម្រួលទុក្ខលំបាករបស់នាយស្វិតផងដែរ🙏 នេះគឺជាគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវ។ ខ្ញុំបាទនិងសិល្បះករ សិល្បះការិនីជាមិត្តរួមអាជីពជាមួយនាយស្វិត សូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំឃ្លៀងឃ្លាតឡេីយ។”🙏😭🥹
អាជ្ញាធរបិទបញ្ចប់ការរុករកសពជនរងគ្រោះឆេះអគារកាស៊ីណូនៅត្រឹមម៉ោង៥ល្ងាចនេះ ខណៈសពសរុបរកឃើញ២៦នាក់..!
👉ប៉ោយប៉ែត៖ រយៈពេល២ថ្ងៃ នៃការរុករកសពមនុស្សនៅក្នុងអគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី នៅក្រុងប៉ោយប៉ែត ពេលនេះអាជ្ញាធរបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះ២០នាក់ ជាសាកសពពេញលក្ខណៈ និង៦នាក់ទៀតស្ថិតក្នុងការសន្និដ្ឋាន ព្រោះតែត្រូវភ្លើងឆេះអស់ភាគច្រើនទៅហើយ។ យ៉ាងណា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចបិទបញ្ចប់ការរុករកត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះហើយ…។ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះកាស៊ីណូសរុបមានចំនួន៣អគារ។ រយៈពេល២ថ្ងៃនេះ កម្លាំងចម្រុះបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងកើតហេតុផ្ទាល់មានចំនួន២០នាក់ អ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសថៃមានចំនួន៤៦នាក់ និងអ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសកម្ពុជា មានចំនួន១១នាក់ សរុបទាំងអស់អ្នករងរបួស៥៧នាក់។ ចំណែក អ្នកស្លាប់ទាំង២៦នាក់នោះរួមមាន៖ ជនជាតិថៃ មានចំនួន១៧នាក់ ជនជាតិនេប៉ាល់ម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិចិនម្នាក់ ខណៈសព៦នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណឡើយ។ឯកឧត្តមអភិបាលរងខេត្តរូបនេះ បានលម្អិតថា ការរុករកនៅថ្ងៃទី២៩ ខែធ្នូ នៅអគារកាស៊ីណូហ្គ្រេនដាយអឺមេន Grand Diamond City កម្លាំងចម្រុះបាននៅប្រចាំការរុករកសាកសពជនរងគ្រោះដែលត្រូវអគ្គិភ័យលេបត្របាក់ កាលពីយប់ថ្ងៃទី២៨ធ្នូ និងបានបិទបញ្ចប់ការរុករកជាផ្លូវការហើយ ដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមការងារជនជាតិថៃ ដែលបានខ្នះខ្នែងជាមួយអាជ្ញាធរកម្ពុជា ក្នុងការរុករកសាកសពជនរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond […]
ពិធីបិទ វគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍ » ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រគល់វិញ្ញាបនប័ត្រជូនដល់សិក្ខាកាមចំនួន៥០នាក់…
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មាន ទាំងអស់ ត្រូវបន្តពង្រឹងការលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើអោយការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរបន្ថែមទៀត ។ តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អនឡាញ ចំនួន៥០នាក់ ហើយសម្រាប់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍រយៈពេល៣ព្រឹកមកនេះ បានបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឱ្យបានកាន់តែយល់ដឹងសុីជម្រៅអ្វីទៅដែលហៅថាការគោរព និងអនុវត្តក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន កុំអោយធ្វើហួសព្រំដែនកំណត់ដោយច្បាប់ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម […]