ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មាន ទាំងអស់ ត្រូវបន្តពង្រឹងការលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើអោយការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរបន្ថែមទៀត ។ តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អនឡាញ ចំនួន៥០នាក់ ហើយសម្រាប់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍រយៈពេល៣ព្រឹកមកនេះ បានបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឱ្យបានកាន់តែយល់ដឹងសុីជម្រៅអ្វីទៅដែលហៅថាការគោរព និងអនុវត្តក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន កុំអោយធ្វើហួសព្រំដែនកំណត់ដោយច្បាប់ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ជាមួយគ្នានេះដែរ នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកិច្ចការងារសន្តិសុខព័ត៌មាន សំដៅទៅលើការធានាបានសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ធានាបាននូវគុណភាពព័ត៌មាន និងការពារសុវត្ថិភាពព័ត៌មាន។ដូចនេះហើយ ទើបក្រសួងព័ត៌មានជម្រុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវតែចូលរួមពង្រឹងសមត្ថភាព និងខ្លឹមសារ ពិសេសសារព័ត៌មានអនឡាញ ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទដែលមានគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន សម្រាប់ជាប្រយោជន៍ខ្លួនឯងផ្ទាល់ ប្រជាពលរដ្ឋ និងសង្គម។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ជូនដល់អ្នកសារព័ត៌មាន ត្រូវចាំថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិកាជាតិក៏ត្រូវតែមាន ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ ហើយអ្នកកាសែតមិនអាចសរសេរព័ត៌មានបានទេ បើគ្មានប្រភព។វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាននេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន៥០រូប មានវាគ្មិនជំនាញ ដែលមានបទ ពិសោធន៍ ដើម្បីចែករំលែកក្នុងការពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការផ្តល់ជូនដល់អ្នកសារព័ត៌មានឯកជន ដែលមានបំណង បំពេញចំណេះ និងជំនាញរបស់ខ្លួន ដែលតម្រូវអោយដើរលើមាគ៌ាត្រឹមត្រូវតាម បទដ្ឋាន ដែលត្រឹមត្រូវមួយ ដែលអាចទទួលស្គាល់ និងទទួលយកបានជាសាធារណៈ។នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចំនួន ៥០រូប ព្រមទាំងបានផ្តល់ជូននូវអាវកាក់សុវត្ថិភាព ដែលមានដាក់អក្សរ អ្នកសារព័ត៌មាន PRESS ដែលក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ចែកជូនដល់អ្នកសារព័ត៌មាន៕
Related Articles
ទុកចិត្តមិត្តភ័ក្រទើបឲ្យម៉ូតូនឹងលុយរួមជាមួយនឹងទូរស័ពដៃជិះរកទិញម្ហូបក្លែម គេចខ្លួនបាត់អស់មួយអាទិត្យ ស្មានតែម្ចាស់ភ្លេចឥឡូវត្រូវជាប់ខ្នោះសមត្ថកិច្ច…
ភ្នំពេញ÷ជនសង្ស័យម្នាក់គេចខ្លួនបានតែចំនួន០៧ថ្ងៃ ឥឡូវត្រូវបានកម្លាំងប្រជាការពារនឹងកម្លាំងនគរបាលប៉ុស្ត៍ចោមចៅទី០៣ៈចាប់បានវាយខ្នោះប្រគល់ទៅឲ្យនគរបាលស្ទឹងមានជ័យទី១ៈយកទៅចាត់ការបន្ត បន្ទាប់ពីជនសង្ស័យម្នាក់នេះបានយកម៉ូតូរបស់មន្រី្តយោធាម្នាក់ជិះទៅរកទិញគ្រឿងក្លែម ហើយគេចខ្លួនទៅបាត់អស់ចំនួន០៧ថ្ងៃ ។ ករណីឃាត់ខ្លួនខាងលើនេះនៅវេលាម៉ោង០៩នឹង១៥នាទីព្រឹក ថ្ងៃទី១៣ៈខែវ៨ច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចនិងផ្ទះសំណាក់ភ្នំមាសនេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ៈ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនរងគ្រោះមាន ឈ្មោះ ទូច ផល្លី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរសព្វថ្ងៃជាយោធា បច្ចុប្បន្ន រស់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោប ខណ្ឌកុំបូល!! ជនសង្ស័យមាន ឈ្មោះ ហាំង ជីវ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ៈ ខណ្ឌមានជ័យ រាជធានីភ្នំពេញ !! យោងតាមប្រភពនិងការអះអាងពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១២ៈនឹង១៥នាទីថ្ងៃត្រង់ ត្រូវជាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រូបគាត់រួមជាមួយនឹងមិត្តភ័ក្រម្នាក់ ឈ្មោួះ សំណាង ហៅរតនា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីនគរបាលខេត្តស្ទឹងត្រែងបានបបួលគ្នាមកផឹកសុីនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ នៅខាងក្រោយវត្តស្ទឹងមានជ័យ តែរូបគាត់ហើយនឹងជនសង្ស័យពីមុនមកគឺមិនដែលបានស្គាល់គ្នានោះទេ ក៏ប៉ុន្តែមិត្តភ័ក្ររបស់គាត់ហើយនឹងជនសង្ស័យគេជាមនុស្សធ្លាប់រាប់អានគ្នាកាលពីមុនមក ក្រោយពេលដែលមកដល់ក្នុងបន្ទប់ជនសង្ស័យហើយមិត្តភ័ក្តរបស់ខ្លួនដែលជាសមត្ថកិច្ចនោះបាននាំគ្នាអង្គុយលេងជាធម្មតា […]
ធ្ងន់ករហើយរយន្តធំបើកបុកពីក្រោយរថយន្ត ទំនើប២០ម៉ឺនដុល្លា ពីក្រោយយ៉ាងដំណំ ហើយចុងក្រោយ
(ភ្នំពេញ) យោងតាមសេចក្តីពីកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តម៉ាកLexus ស៊េរីទំនេីបឆ្នាំ២០២១ បេីកចុះលេីស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ត HYUDAI មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUDAI មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-9766 ចេញមកពីម្ដុំអូរបែកក្អម ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហេីយក៏បានឆ្លងកាត់លេីស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រាំងរថយន្តដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BJ-8128 ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាក់ Lexus LM300h រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះទៅសម្រួលគ្នា ភាគីទាំងសងខាងអស់រយះពេលជាង២ម៉ោង ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសំណងខាងរថយន្តលុចស៊ីស ដោះស្រាយគ្នាយ៉ាងណាយើងខ្ញុំក៏មិនទាន់ដឹងដែរ ទុកឱ្យកម្លាំងជំនាញលោកធ្វើការដោះស្រាយ៕
ក្មេងស្ទាវជិះម៉ូតូប្រដេញគ្នាពេញដងផ្លូវត្រូវរថយន្តបើកបុកខ្ទប់នឹងបង្គោលភ្លើងបណ្ដាលឱ្យមនុស្ស០៥ៈនាក់ស្លា ប់បាត់បង់ជីវិតនឹង០៣ៈនាក់ទៀតរងរបួសធ្ងន់…
កណ្ដាល÷ក្មេងស្ទាវ០១ៈក្រុមកំពុងតែជិះម៉ូតូប្រដេញគ្នាពេញនៅលើដងផ្លូវត្រូវបានរថយន្តបើកមកបុករះខ្ទប់ជាមួយនឹងបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យមនុស្ស០៥ៈនាក់ស្លា ប់បាត់បង់ជីវិតនឹង០៣ៈនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០១ៈនឹង៣០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី១៩ៈខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១១០ ត្រង់ចំណុចនឹងភូមិព្រែកដូង ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។សពជនរងគ្រោះទាំង០៥ៈនាក់នឹងនាក់រងរបួសនោះមកដល់ពេលនេះនៅមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់ពួកគាត់នៅឡើយទេ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញយុវជនឈាមរាវមួយក្រុមជិះម៉ូតូប្រដេញគ្នាពេញផ្លូវជាតិលេខ១១០ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកធុនត្រាពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ2BW-4386 បើកបរក្នុងល្បឿនលឿនហើយក៏បានរេចង្កូតមកបុករះចំពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះផ្លោងខ្ទាតទៅបោកខ្ទប់ជាមួយនឹងបង្គោលភ្លើងក្បែរចិញ្ចើមផ្លូវ ស្លា ប់បាត់បង់ជីវិតចំនួន០៥ៈនាក់ និង០៣នាក់ទៀតរងបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ចំណែកសាកសពជនរងគ្រោះទាំង០៥ៈនាក់ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានស្រាវជ្រាវនិងទំនាក់ទំនងទៅសាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕រាយការណ៍ដោយ: ទូច រ៉ាវុធ