ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកសារព័ត៌មាន


សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកសារព័ត៌មាន

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ផ្សេងទៀតពាក់ព័ន្ធករណីហិង្សាលើបុរសម្នាក់ដែលជាអ្នកសារព័ត៌មាន ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៀក លីត ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានផ្ទុកសារធាតុញៀន ។ចំណែកជនរងគ្រោះដែលរងនូវអំពើហិង្សាខាងលើនេះមានឈ្មោះ សរ វាសនា ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារពត៌មាន នៅអង្គភាព គេហទំព័រ RMN NEWS ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមរំលឹកថាកាលពី វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា ប្រមាណជា៦នាក់ បានធ្វើសកម្មភាព វាយទាត់ធាក់ ទៅលើជនរងគ្រោះឈ្មោះ សរ វាសនា បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
បើតាមប្រភពប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះសរ វាសនា បានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបាន បើកម៉ូតូកង់បី (ផាស់អេប) មកដល់កន្លែងកើតហេតុ រួចក៏បានយកទូរស័ព្ទមកថតទីតាំងលេងល្បែងស៊ីសង (ស្ទួចខ្លងប្រេងកូឡា) ខណៈនោះក៏មានទំនាស់ពាក្យសម្តីជាមួយអ្នកលេងល្បែង បន្ទាប់មកជនរងគ្រោះក៏បានបើកម៉ូតូកង់បីចេញពីកន្លែងកើតហេតុវិញ លុះបានបន្តិច ស្រាប់តែជនសង្ស័យ ឈ្មោះ ពៀក លីត រួមនិងបក្ខពួក ៥នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបាននាំគ្នាមកព្រួតវាយ និងទាត់ធាក់ ជនរងគ្រោះ បណ្តាលឲ្យរងរបួសជាំភ្នែកឆ្វេងយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ភ្លាមៗផងដែរ ។លុះដល់ថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ២០២៤ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៀក លីត ដើម្បីធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានឆ្លើយសារភាពថារូបគេ រួមនិងបក្សពួកពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តបន្ទាប់ទៀតផងដែរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *