ព័ត៌មានជាតិ

ចម្លែកៗ​ណាស់​! ជប៉ុន​បានតែ​ផលិត​ឡាន​ទេ តែ​រឿង​បើកបរ​វិញ គឺថា​ធ្វើ​មិន​ដូច​ខ្មែរ​ទេ​…


​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចម្លែក​មួយ ដែល​គេ​ធ្លាប់តែ​ឃើញ​កើតឡើង​បែបនេះ​នៅក្នុង​ប្រទេស​ថៃ ឥឡូវនេះ បានកើត​មាននៅ​ក្នុង​ខេត្ត​បន្ទាយ​ជ័យ​ដែរ​ហើយ ខណៈដែល​រថយន្ត​២​បាំង​កន្លះ​១​គ្រឿង មិនដឹង​ជា​បើក​ក្នុងស្ថានភាព​យ៉ាងណា បាន​ក្រឡាប់​បះ​គូទ​ឡើងលើ​ទៅ​ទើរ​នឹង​ដើមឈើ​ធ្នង់ បង្ក​ការភ្ញាក់ផ្អើល​ហួសចិត្ត​គ្រប់ៗ​គ្នា​តែម្តង​។​

​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ​ផងដែរ ត្រូវបាន​ដឹងថា បានកើត​នៅក្នុង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ស្ថិត​នៅមុខ​សាលារៀន​ធ្លក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ម្ចាស់​រថយន្ត​មានឈ្មោះ ឡឺត និង​កូនចៅ​រួម​ដំណើរ​ជាមួយ ពុំមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

​បើតាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​នេះ​បាន​បើក​ក្នុង​ល្បឿន​លឿន​ចេញពី​ព្រំដែន​តាមផ្លូវ​លេខ​៥៨ និង​ឆ្ពោះ​មក​ផ្លូវលំ​ទៅ​ឃុំ​បន្ទាយឆ្មារ ក៏​ស្រាប់​ជួប​គ្រោះថ្នាក់​ខ្លួនឯង បណ្តាល​ឲ្យ​ក្រឡាប់​ប៉ះ​គូទ​ឡើងលើ ទើរ​ជាប់​នឹង​ដើមឈើ​ធ្នង់​តែម្តង​។​


​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​ឆ្ងល់​ហួសចិត្ត​ថា​៖ «​ដូច​រឿង​ហូលីវូត​, ឆ្ងល់​ត្រង់​វា​ទៅ​ទើរ​ដើមឈើ​ដោយ​របៀប​ណា​ក្បាល​ចុះក្រោម​បែបនេះ​!, ជប៉ុន​បានតែ​ផលិត​ឡាន​ទេ តែ​រឿង​បើកបរ​ធ្វើ​មិន​ដូច​ខ្មែរ​ទេ​»៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *