កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានករណីដ៏សាហាវមួយបានកើតឡើង ដោយប្រពន្ធបានមកដល់ផ្ទះ ក៏ឃើញកូនស្រីរបស់ខ្លួនទាំង ៣ នាក់ បានស្លា ប់ ហើយប្តីខ្លួនក៏ច ងក រ សម្លា ប់ខ្លួនឯង ទៀត បង្កការភ្ញាក់ផ្អើលទាំងយប់ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហើយខណៈពេលនេះ ម្ដាយរបស់កូនស្រីទាំង ៣ ខាងលើ យំហើយស្ទើរតែខ្លាចជាមនុស្សបាត់សតិហើយ ឃេីញតែអង្រួនជេីងកូនរហូត ហេីយស្រែកយំបោកខ្លួន អស់រលីងពីក្នុងខ្លួនហេីយ គ្រាន់តែមេីលក៍ហូរទឹកភ្នែកដែរ។ នេះដោយសារតែគាត់ប៉ះពាល់នៅអារម្មណ៍បាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ច្រើនពេក ទើបធ្វើចិត្តមិនបាន។ហើយនៅពេលនេះផងដែរ ម្តាយរបស់កូនស្រីទាំង ៣ និងប្តី រួមទាំងអ្នកចូលរួមក្នុងពិធីបុណ្យស ព បានដង្ហែទៅកាន់កន្លែងបូជាហើយ ក្នុងទិដ្ឋភាពដ៏សែនខ្លោចផ្សារបំផុត ដោយអ្នកម្តាយដើរបណ្តើរ កាន់រូបថតកូន និងប្តី ហើយទន្ទេញតែពាក្យថា កូនអើយកើតជាតិណាៗ អោយស្អាតចឹងទៀត ពិតជាសែនរំជួលចិត្តណាស់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:ប្រភព៖ https://khmernews.co/
Related Articles
នៅទីបំផុត, អភិបាលរាជធានីភ្នំពេញក្ដៅស្លឹកត្រចៀកបញ្ជាឲ្យមន្ត្រីចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាល រងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា៖ ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើ ដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។លោក ស៊ុយ សេរិទ្ ធក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនា សម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។លោកបានបញ្ជាក់ផងដែរថាទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារួចមកហើយ និងបានណែនាំឱ្យពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង […]
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបង្ហាញអំពីវឌ្ឍនភាពចំណាត់ការសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា)
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញអំពីវឌ្ឍនភាពចំណាត់ការសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា) ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទ៥នាក់ ចេញដីកាបង្គាប់ឱ្យនាំខ្លួន ដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទមួយចំនួន និងដីកាចាត់ឱ្យស៊ើបសួរជំនួសស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិជនពាក់ព័ន្ធផ្សេងទៀត តាមនីតិវិធីច្បាប់។អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថាករណីសំណុំរឿងខាងលើ កំពុងចាត់ការដោយយកចិត្តទុកដាក់ខ្ពស់ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌។ មួយវិញទៀតចំនួនជនរងគ្រោះមានច្រើន ជាហេតុទាមទារពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត។
រន្ធត់ខ្លាំងណាស់!! ម៉ូតូធុនធំបុកទ្រូងផ្លូវ២៧១ក្បែរពេទ្យរុស្សុី ស្លាប់២នាក់
ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ខណៈជិះម៉ូតូធុនធំក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្បែរមន្ទីពេទ្យរុស្សុីប្រហែល៣ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះទាំងពីរនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានប្រាប់ថា ដំបូងគេឃេីញម៉ូតូធុនធំ កម្លាំង1200CC ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ដែលជិះឌុបគ្នា២នាក់ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់មួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនបង្កប៉ះពាល់ដល់អ្នកដ៏ទៃនោះទេ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចតែប៉ុណ្ណោះ ។ ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ៖ ទូច រ៉ាវុធ