(បន្ទាយមានជ័យ): ករណីខ្ចីម៉ូតូគេជិះមិនឃើញយកមកសង ម្ចាស់ទៅប្តឹងសមត្ថកិច្ច ត្រូវជនសង្ស័យលើកគ្នាជាច្រើននាក់ទៅ.កា.ប់. ជនរងគ្រោះដល់ផ្ទះ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភូមិសាមគ្កីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនបង្កត្រូវបាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់។យោងពាក្យបណ្តឹង ជនរងគ្រោះមានឈ្មោះ សេង រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាយការណ៍ថា៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលល្ងាច ខ្លួនបានខ្ចីម៉ូតូពីឈ្មោះណាក់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅបុរីដួងចន្ទ និងបានជិះទៅអគារថ្មី ពេលទៅដល់ក៏ជួបឈ្មោះ ហុង ចយ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ សៀន នៅទីនោះ ហើយពួកគេក៏សុំខ្ចីសាក់ជិះ លុះវេលាម៉ោង ១៧ជាងល្ងាច ក៏បានបាត់ឈ្មោះ ហុង ចយ និងម៉ូតូ ហើយឈ្មោះ សៀន ក៏បានជូនខ្លួនមកហាងវិញ និងប្រាប់ថាគេនឹងទៅរកអាហុងចយ។ដោយមិនឃើញឈ្មោះ ហុង ចយ យកមកម៉ូតូមកសងវិញ ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ ។ ស្រាប់តែនៅយប់ទី២៦ ខែមិថុនា ឆ្នាំ២០២៤ និងយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យបានលើកគ្នាជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយ.កាំ.បិត. និងកាំ.ភ្លើង.ខ្យល់. បានចូលមកដេញ.កា.ប់.ជនរគ្រោះដល់ក្នុងផ្ទះមួយកន្លែងនៅជិតខារ៉ាអូរខេ៦១៩ តែត្រូវជនរងគ្រោះនាំគ្នារត់គេចខ្លួនទាន់។ ក្រោយទទួលបានពត៌មាននិងពាក្យបណ្តឹងជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិង.ឃា.ត់.ខ្លួន.ជនសង្ស័យបានចំនួន២នាក់ យកមកសួរនាំជុំវិញករណីខាងលើ ដើម្បីចាត់ការបន្តតាមនីតិវិធី៊។គួរបញ្ជាក់ផងដែរថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែពង្រឹងការយាមល្បាត បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ជាប្រចាំ ហើយសកម្មភាពនេះ គឺនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម ដើម្បីធានាបាននូវសន្តិសុខសណ្តាប់សាធារណះ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕
Related Articles
ជំងឺកូវីដ-១៩ ឆ្លងតាមក្រដាសប្រាក់លឿនជាទីបំផុត បើអ្នកជំងឺកាន់ក្រដាសប្រាក់នោះមិនត្រឹមត្រូវ
ភ្នំពេញ៖ លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានពន្យល់ថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺលឿនជាទីបំផុត បើអ្នកជំងឺកាន់ក្រដាសប្រាក់នោះមិនត្រឹមត្រូវ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា៖ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។ សូមរំលឹកថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០,៧៧២សំណាក រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣០នាក់ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ […]
TOP NEWS: លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន…
(ភ្នំពេញ): អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News អោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក […]
សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនៅសង្កាត់ចោមចៅ៣ ម្ចាស់ទីតាំងដឹងខ្លួនមុនយកសម្ភារះចេញអស់
ភ្នំពេញ៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន ក្រោយមក ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាមនៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង ជាប្រភេទជាកាស៊ីណូ របស់ជនជាតិចិន ទើប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ ។បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទទ្វា៕